ចាប់បានតាតាបាញ់អាចោរជើងមួយបាន២នាក់ក្មេងៗរត់លឿនគេចខ្លួនបាត់

0
106

ខេត្តកណ្ដាល: សមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលបានចុះបង្ក្រាបល្បែងស៊ីសងមួយកន្លែងកាលពីវេលាម៉ោង ១០ និង ៣០នាទី ថ្ងៃ សុក្រ ៩រោច ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹងថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងចម្ការស្វាយរបស់ឈ្មោះ ថុង ស្រ៊ី ភេទប្រុស នៅភូមិព្រែកតាទន់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដោយចាប់បានតែតាតានាក់កម្លាំងខ្សោយ ផ្លោះរបងនឹងគេមិនរួច ឯក្មេងៗកម្លាំងពេញដូចយក្សនោះដាក់មេប្រូចយ៉ាងស្រួល។
មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា តាតា ២នាក់ដែលឃាត់ខ្លួនក្នុងការប្រព្រឹត្តល្បែងស៊ីសង(មេអាប៉ោង)នេះរួមមាន ឈ្មោះ វណ្ណ វណ្ណ: ភេទប្រុស អាយុ ៦១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិបឹងក្រចាប់ជើង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល និងឈ្មោះ រ៉ី សារ៉ាក់ ភេទប្រុស អាយុ ៦៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
ក្នុងនោះដែរសមត្ថកិច្ចដកហូតវត្ថុតាងមានដូចជា មេអាប៉ោងចំនួន ២ គ្រាប់ កូនកន្សែងជូតមេអប៉ោង២ ចានថ្មចំនួន ២កាធុនដែកដាក់អង្ករសម្រាប់ជាទម្រចាន១មេអាប៉ោង១ កម្រាលហាន់តោ ០១ ស្បែកជើង ៥ គូ ប្រាក់រៀល ៦២០០០ រៀល កៅអីជ័រ ៧ ម៉ូតូ C100 កូរ៉េ ពណ៌ក្រហម ១ គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1BJ-0236
និងកន្ទេល ១។
ប្រភពដដែលបានឲ្យដឹងទៀតថា នៅវេលាកើតហេតុ កម្លាំងនគរបាលស្រុកខ្សាច់កណ្តាលក្រោយទទួលបានព័ត៌មានមានលេងល្បែងស៊ីសងនៅចំណុចខាងលើ ក៏បានចុះទៅបង្ក្រាបដោយឃាត់ខ្លួនបានមនុស្ស២នាក់ និងវត្ថុតាងបញ្ជូនទៅអធិការដ្ឋាននគរស្រុកខ្សាច់កណ្តាល អនុវត្តតាមនីតិវិធី។ ចំណែកមនុស្សមួយចំនួនទៀតរត់គេចបាត់អស់ ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here