ខឹងប្រពន្ធពេក ទៅខ្ចីរថយន្តគេមកជិះ ដល់កណ្តាលផ្លូវរេចង្កូតក្រឡាប់ធ្លាក់ពីផ្លូវស្លាប់ខ្លួនឯង

0
129

ខេត្តព្រះវិហារ៖ ខឹងខុស ខឹងខាត ដូចចាស់ពោលមិនខុសមែន ។ ជាក់ស្តែងដូចបុរសម្នាក់នេះមិនត្រឹមតែ ខឹងខុស ខឹងខាតនោះទេ គឺខឹងខុស ខឹងខាត ខឹងអស់ទាំងជីវិតថែមទៀត ព្រោះតែខឹងប្រពន្ធខ្លាំងបានទៅខ្ចីរថយន្តមិត្តភក្តិបើកបរក្នុងល្បឿនលឿនរួចបើក ក្រឡាប់ស្លាប់ភ្លាមៗ ធ្វើឲ្យប្រពន្ធកូនស្រឡាំងកាំងយំសោកយ៉ាងខ្លាំង ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃ សៅរ៍ ១០រោច ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅមុខប្រាសាទចិន ក្នុងភូមិកោះកេរ្តិ៍ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។

សាក្សីបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ មុនពេលកើតហេតុជនរងគ្រោះជនរងគ្រោះមានឈ្មោះ ព្រំ ស ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិកោះករ្តិ៍ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារបានមានទំនាស់បន្តិចបន្តួចជាមួយប្រពន្ធរបស់ខ្លួន ហើយក៏ដើរចេញពីផ្ទះទៅខ្ចីរថយន្តម៉ាកឡិចស៉ិស RX300 ពណ៌ស ពាក់ស្លាកលេខ សៀមរាប 2B.5315របស់មិត្តភក្តិមកជិះ។ ស្របពេលជាមួយគ្នានោះ ប្រពន្ធក៏ជិះម៉ូតូទៅដល់ឃាត់ថាកុំឲ្យបើករថយន្ត ប៉ុន្តែជនរងគ្រោះនៅតែចចែសបើករថយន្តចេញទៅ ហើយប្រពន្ធក៏បើកម៉ូតូតាមក្រោយ។ពេល ឃើញដូច្នោះជនរងគ្រោះដោយមានភ្លើងកំហឹងនៅក្នុងខ្លួនស្រាប់នោះ ក៏បើកយ៉ាងលឿន ហើយមកដល់កន្លែងកើតហេតុបានរេចង្កូតក្រឡាប់ធ្លាក់ពីលើថ្នល់ជាច្រើនត្រឡប់ធ្លាក់ចូលប្រឡាយរួច ជ្រុលចង្កូតទៅបុកនឹងដើមអង្កាញ់កៀបជាប់ជនរងគ្រោះតែម្តង។ ពេលប្រពន្ធទៅដល់បានប្រកូកប្រកាសដល់អ្នកជិតខាងមកជួយយកប្តីចេញពីរថយន្តបម្រុងយកទៅសង្រ្គោះ តែអកុសល ប្តីរបស់គាត់បាត់បង់ជីវិតទៅហើយ ក៏នាំគ្នាគាស់យកសពចេញមកក្រៅហើយប្រពន្ធកូនបានត្រឹមយំទួញសោកស្តាយក្រោយបណ្ណោះ ។

សពជនរងគ្រោះត្រូវបាន សមត្ថកិច្ចជំនាញប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ឯរថយន្តដែលរងការខូចខាតទាំងស្រុងនោះសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលស្រយ៉ង រង់ចាំដោះស្រាយពេលក្រោយ ៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here