ជនជាតិចិនចូលប្លន់ចំម្ចាស់ធ្វើនគរបាលការពារជើងទឹកបាញ់ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

0
119

ខេត្តព្រះសីហនុ៖ មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ បណ្ដាលឲ្យជនសង្ស័យជនជាតិចិនស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ នៅព្រះសីហនុ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោងជាង១២ រំលងអធ្រាត្រឈានចូល ថ្ងៃ ចន្ទ ១២រោច ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹងថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ផ្លូវលេខ២១៦ផ្ទះលេខ៧៦ យីហោ (អុិចស្ព័ររឺប្រូជឺធី) ជាប់និង(ហាងគីមទ្រី) ក្នុងក្រុមទី៨ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
សមទ្ថកិច្ចនគរបាលក្រុងព្រះសីហនុបានឲ្យដឹងថា ជនសង្ស័យជាជនជាតិចិនចំនួន២នាក់ ម្នាក់បានស្លាប់និងម្នាក់ទៀតកំពុងសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បន្ទាប់ពីមានការបាញ់គ្នាជាច្រើនគ្រាប់ពីមន្ត្រីនគរព្រំដែនជើងទឹក (បង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ)។
ប្រភពដដែលបានឲ្យដឹងទៀតថា ការបាញ់នេះដោយសារជនជាតិចិនទាំង២នាក់នេះប្រព្រឹត្តបទល្មើសចូលប្លន់ក្នុងផ្ទះពលរដ្ឋដែលមានយីហោ (អុិចស្ព័ររឺប្រូជឺធី)។ បន្ទាប់មកជនសង្ស័យជាជនជាតិចិនទាំង២នាក់បាន តដៃម្ចាស់ផ្ទះជាសមត្ថកិច្ចទើបបណ្ដាលឲ្យមានការផ្ទុះអាវុធជាច្រើនគ្រាប់និងមានការស្លាប់និងរបួសកើតឡើងយ៉ាងនេះ។
ប្រភពដដែលអះអាងថា ករណីនេះមិនមែនជាករណីអំពើហិង្សាបាញ់សម្លាប់នោះទេ វាជាករណីប្លន់ ហើយវាយគ្នាត្រូវជាច្រើនដែកទីប ដូច្នេះបើសមត្ថកិច្ចមិនប្រើសិទ្ធិការពារខ្លួនទេអាចគ្រោះថ្នាក់ដល់ជីវិត ដូច្នេះសូមយោគយល់ផង ករណីនេះថ្នាក់លើកំពុងធ្វើការហើយ។
សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថា ម្ចាស់ផ្ទះឈ្មោះ លី ទី ភេទប្រុស អាយុ៣៥ឆ្នាំ មុខងារជានគរបាលព្រំដែនជើងទឹក ។ ទោះជាយ៉ាងនេះក្តីភ្លាមៗ សមត្ថកិច្ចនៅមិនទាន់ស្គាល់សាវតាជនជាតិចិនទាំង២នាក់នៅឡើយ និងថាការស្រាវជ្រាវកំពុងធ្វើបន្តតាមនិតិវិធីនៅឡើយ ខណៈក្នុងផ្ទះជនរងគ្រោះមានសម្ភារជាច្រើនរប៉ាត់រប៉ាយពេញផ្ទះនិងសាកសពជនសង្ស័យយកទៅតម្កល់នៅវត្តព្រមទាំងអ្នករបួសកំពុងព្យាបាលរបួសក្នុងមន្ទីពេទ្យនៅឡើយ ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here