ប្រទះឃើញសពស្រ្តីម្នាក់អណ្ដែតទឹកស្រះក្នុងវត្តនាគវ័ន្ត បង្កការភ្ញាក់ផ្អើល

0
94

ភ្នំពេញ៖ សពស្រ្តីម្នាក់អណ្ដែតទឹកស្រះក្នុងវត្តនាគវ័ន្ត ត្រូវប្រជាពលរដ្ឋបាន ប្រទះឃើញក៏បានរាយការណ៍ទៅព្រះចៅអធិការវត្ត ឲ្យហៅសមត្ថកិច្ចចុះមកធ្វើការត្រួតពិនិត្យ ។ ហេតុការណ៍នេះកើតឡើងនៅវេលា ម៉ោង១២និង៣០នាទីថ្ងៃត្រង់ទី២៧ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចក្នុងស្រះទឹកវត្តនាគវន្ដ័ ភូមិ២២ ក្រុម១០៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតបានឲ្យដឹងថា មុនដំបូងរូបគាត់បានដើរចូលទៅក្នុងវត្ត ហើយបានដើរកាត់ស្រះទឹក ស្រាប់តែប្រទះ ឃើញសពស្រ្តីម្នាក់បានអណ្ដែតក្នុងទឹក ក៏រាយការណ៍ទៅព្រះចៅអធិការវត្ត ។

តាមប្រភពព័ត៌មានពីអ្នករស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ស្រ្តីខាងលើនេះមិនដែលឃើញមានបងប្អូនអីនោះទេ ហើយគាត់តែងតែមកដេកនៅក្បែរស្រះទឹក ពេលគាត់ផឹងស្រវឹងម្ដងៗ ។ កាលពីថ្ងៃទី២៦មុនពេលកើតហេតុស្រ្តីខាងលើបានផឹកទឹកត្នោតជូតាំងពីព្រឹករហូតដល់យប់ក៏បាត់គាត់ ស្រាប់តែនៅថ្ងៃទី២៧នេះ ក៏ប្រទះឃើញសពគាត់អណ្ដែតនៅក្នុងស្រះទឹកនៅក្នុងវត្តនាគវន្ត័តែម្ដង។

បច្ចុប្បន្ន បន្ទាប់ពីផ្នែកជំនាញពិនិត្យរួច ក៏ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍បឹងកក់២ រៀបចំធ្វើកំណតហេតុ និងដឹកសពយកទៅបូជាតាមប្រពៃណី នៅវត្តទួលអស់លោក ៕ ដោយ ៖ សហការី

LEAVE A REPLY

Please enter your comment!
Please enter your name here