ស្លាប់ប្រធានធនាគារកាណាឌីយ៉ាក្រុងប៉ោយប៉ែតម្នាក់និងរបួសធ្ងន់៤នាក់ខណៈរថយន្តបុកគ្នាយ៉ាងពេញទំហឹង

0
89

ខេត្តបាត់ដំបង: ប្រភពព័ត៌មានពីខេត្តបាត់ដំបងបានឲ្យដឹងថា កាលពីវេលាម៉ោង ១១ និង ៥០នាទីព្រឹក ថ្ងៃ សុក្រ ២កើតខែ បុស្ស ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៥ ៧B ចន្លោះគីឡូលេខ២៣- ២៤ នៅក្រុមទី៥ ភូមិស្រះទឹកថ្មី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តពីរគ្រឿងបុកគ្នាយ៉ាងពេញទំហឹង ក្នុងពេលធ្វើដំណើរទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យបុរស ៤នាក់ រងរបួសធ្ងន់ និងម្នាក់ទៀត របួសស្រាល។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តទី១ម៉ាក TOYOTA. VIGO ពណ៌ទឹមាស ពីរបាំង ពាក់ស្លាកលេខ 2V-4140ភព ធ្វើដំណើរពីលិចទៅកើត (អ្នកបើកបររបួសស្រាល) និងអ្នករួមដំណើរ២នាក់របួសធ្ងន់ក្នុងនោះជនរងគ្រោះម្នាក់ មានតួនាទី ជាប្រធានធនាគារកាណាឌីយ៉ាក្រុងប៉ោយប៉ែត បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ចំណែករថយន្តទី២ម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 2B-3048បប (អ្នកបើកបររបួសធ្ងន់) អ្នករួមម្នាក់ដំណើររបួសធ្ងន់។
ជនរងគ្រោះ បន្ទាប់ពីកើតហេតុ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ។ មូលហេតុ បើកលឿន មិនប្រកាន់ស្ដាំ។ ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែង និងយករថយន្ត ខូចខាតទាំង២គ្រឿង ទៅរក្សានៅអធិការដ្ឋាននគរបាលស្រុកកំរៀងទុករង់ចាំធ្វើការដោះស្រាយពេលក្រោយ ៕ សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here