ឃាតកម្មរំលោភសម្លាប់នារីម្នាក់ទាំងអាក្រាតកាយ នៅកណ្តាលវាល

0
86

ខេត្តបាត់ដំបង៖ នៅវេលាម៉ោងប្រមាណ ១០ ព្រឹកថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៩ត្រង់ចំណុចវាលល្ហល្ហេវមួយកន្លែងចំពីក្រោយផ្សារទំនើប ភូពុយស្ថិតក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង គេប្រទះឃើញនារីវ័យជាង២០ឆ្នាំម្នាក់ដេកស្លាប់ទាំងអាក្រាតកាយ កណ្តាលវាល ។

មើល នារីរងគ្រោះម្នាក់មានវ័យប្រមាណជាង២០ឆ្នាំ ត្រូវបានគេប្រទះឃើញដេកស្លាប់ទាំងអាក្រាតកាយដែលទិដ្ឋភាព នេះគឺជារឿងសោកសង្រេងជាទីបំផុតដែលបញ្ហានេះត្រូវបានប្រភពជាច្រើនបានសន្និដ្ឋានថា អាចពក់ព័ន្ធនិងរឿងស្នេហា ដោយនាងត្រូវឃាតករសម្លាប់ ក្រោយពេលបានរួមភេទរួច ។
នៅពេលនោះដែរគេសង្កេតឃើញថា មានកម្លាំងជំនាញបច្ចេកទេសកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ ស្រាលកម្លាំងអធិការក្រុង និងកម្លាំងកងរាជអាវុធហត្ថក្រុងខេត្តចុះទៅពិនិត្យដល់ទីតាំងកើតហេតុ ។ នៅទីនោះដែរក៏មានសពនារីវ័យក្មេងម្នាក់ ដែលទំនងជាមានអាយុជាង ២០ ឆ្នាំបានដេកផ្កាប់មុខអាក្រាតកាយ ដោយនៅជាប់នឹងខ្លួនមានតែអាវទ្រនាប់ព៌ណ ស១ ប៉ុណ្ណោះ ដោយឡែកនៅចុងជើងនៃសព ក៏មានបន្សល់នូវ ខោលីអូ ព៌ណត្រួយចេកដែលគេស្រាតចេញពីរាងកាយ ដោយដាក់នៅក្បែស្បែកជើងកែងចោត មួយសម្រាប់ ដោយឡែកសម្លៀក បំពាក់ ខាងក្រៅ គឺមិនមាននៅ កន្លែងកើតហេតុនោះឡើយចំណែកនៅត្រង់.ក មានខ្សែអង្រឹងមួយខ្សែ ដែលឃាតករបានចងរឹតបំពង់.ក ទៅខាងក្រោយ ដើម្បីសម្លាប់ ។
បើតាមការបំភ្លឺ ពីស្ត្រីម្នាក់ ដែលជាកម្មករសំណង់នៅក្បែកន្លែងកើតហេតុបានរៀបរាប់ថា កាលពីវេលាម៉ោង
ប្រមាណ ៩ និង ៣០នាទីយប់ ថ្ងៃទី ២៩ គេបានឃើញមនុស្សប្រុស ស្រី ២ នាក់ បានឌុបម៉ូតូគ្នាមកអង្គុយលេងនៅត្រង់ចំណុចកើតហេតុ ដែលគេសន្និដ្ឋានបានថាពួកគេទាំង ២ អាចមានការរួមភេទជាមួយគ្នាថែមទៀតផង ។
ប្រភពដដែលបានបន្តថាលុះមួយសន្ទុះក្រោយមក ក៏ស្រាប់តែឮសំឡេងឈ្លោះប្រកែកគ្នា ហើយទំនងជាខាងស្រីវ៉ៃខាងបុរស បានជាមានសម្លេងខាងប្រុសស្រែក ប៉ុន្តែមិនយូរប៉ុន្មានក៏ស្រាប់តែមានរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក ដោយមានក្រុមយុវវ័យប្រមាណ ៣នាក់ បានមកដល់ រួចក៏ស្ងាត់ត្រឹមនឹង
តែម្តងទៅ។លុះនៅវេលាម៉ោង ១០ព្រឹក មានកម្មករសំណង់មួយក្រុម បានមើលពីចម្ងាយទៅឃើញមានរថយន្ត ១
គ្រឿងម៉ាក RX 300 ព៌ណខ្មៅ ១ គ្រឿងបានបើកកាត់តាមចំណុចកើតហេតុ ដោយរថយន្តនោះមានការបង្អង់ល្បឿន នៅទីនោះផងរួចក៏បើកចេញទៅទិសខាងជើងបាត់ទៅ លុះពេលដែលកម្មករសំណង់ម្នាក់ជិះម៉ូតូទៅផ្សារភូពុយដើម្បី
ទិញម្ហូប ដោយបានជិះកាត់តាមនឹងក៏បានប្រទះឃើញសពនារីរងគ្រោះទើបមានការឆោរឡោឡើងតែម្តង ៕ សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here