ក្លាហានមែននារីកម្មកានីរោងចក្រជិះម៉ូតូដេញតាមជនសង្ស័យ២នាក់ស្រែកឲ្យគេជួយចាប់បាន២នាក់ប្រគល់ឲ្យសមត្ថកិច្ច

0
91

ភ្នំពេញ៖ ជនសង្ស័យ២នាក់ធ្វើសកម្មភាពជិះម៉ូតូឆក់យកទូរសព្ទ័ដៃមួយគ្រឿងម៉ាកOPPOពីនារីកម្មការនីទាំងព្រឹកព្រលឹមត្រូវបានប្រជាពលរដ្ឋនាំគ្នាជួយដេញស្ទាក់ឃាត់ខ្លួនបានទាំងនាក់ប្រគល់ឲ្យសមត្ថកិច្ចនគរបាលស្ទឹងមានជ័យទី៣បញ្ជូនខ្លួនយកមកសាកសួបន្ត។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវឌួងងៀបភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យទាំង២នាក់មានឈ្មោះ នេន សុខជា អាយុ១៩ឆ្នាំមុខរបរមិនពិតប្រាកដ និងឈ្មោះ ឃឹម រដ្ឋា អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ។

យោងតាមសម្តីរបស់នារីរងគ្រោះខាងលើបានឲ្យដឹងថាមុនពេលកើតហេតុរូបនាងបានជិះម៉ូតូមួយគ្រឿងម៉ាកNex ពណ៍សពាក់ស្លាកលេខព្រៃវែង1N-0720ចេញពីផ្ទះបំរុងជិះមកធ្វើការនៅរោងចក្រក្បែកន្លែងកើតហេតុដោយទុកទូរសព្ទ័ដៃក្នុងថតម៉ូតូខាងមុខ ខណះពេលកំពុងជិះម៉ូតូតាមដងផ្លូវក៏លិចមុខជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥សរីឆ្នាំ២០១៩ពណ៍ខ្មៅពាក់ស្លាកលេខកំពង់ឆ្នាំង 1G-4458បានជិះមកកៀកជាប់ម៉ូតូរបស់នាងរួចក៏បានធ្វើសកម្មភាពលូកឆក់យកទូរសព្ទ័បំរុងនិងជិះរត់គេចខ្លួន ភ្លាមៗនោះនារីរងគ្រោះបានជិះម៉ូតូដេញតាមជនសង្ស័យស្រែកឆោឡោថាចោរៗៗផ្អើលដល់អ្នកធ្វើដំណើរនិងពលរដ្ឋដែលនៅក្បែរនោនាំគ្នាជួយដេញស្ទាក់ពទ្ធ័ចាប់បានជនសង្ស័យ២នាក់រួមនិងម៉ូតូរបស់ជនសង្ស័យមួយគ្រឿងរួមនិងទូរសព្ទ័ដៃរបស់នារីគ្រោះរួចក៏បានរាយការណ៏ដល់សមត្ថកិច្ចប៉ុស្តិនគរស្ទឹងមានជ័យទី៣ឲ្យមកទទួលយកជនសង្ស័យទាំង២នាក់ទៅកាន់ប៉ុស្តិនគរបាលរដ្ឋស្ទឹងមានជ័យទី៣ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់ខាងលើបានសារភាពថាពួកគេធ្លាប់បានចេញធ្វើសកម្មភាពឆក់យកទ្រព្យសម្បត្តពីប្រជាពលរដ្ឋតាមដងផ្លូវបានសម្រេច៣ដងហើយដោយពួកគេខ្វះខាតលុយកាក់សម្រាប់យកទៅទិញថ្នាំញៀនជក់។ បច្ចុប្បន្នជនសង្ស័យទាំងនាក់រួមនិងម៉ូតូត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យដើម្បីកសាងសុំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី។ ដោយ ៖ នូសុភ័ក្រ

LEAVE A REPLY

Please enter your comment!
Please enter your name here