ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពី​បទ​ ឆក់​ទូរស័ព្ទ​ នៅ​សង្កាត់​ទំនប់​ទឹក​

0
127

​ភ្នំពេញ​ ៖​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ឆក់​ទូរស័ព្ទ​ដៃ​ម៉ូតូ​កង់​បី​ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៤២​ ផ្លូវ​៤៣០​កែង​១៨១​ ក្រុម​០៥​ភូមិ​០១​សង្កាត់​ទំនប់​ទឹក​ខណ្ឌ​បឹង​កេងកង​ វេលា​ម៉ោង​០១​និង​៥​នាទី​យប់​ ឈាន​ចូល​ថ្ងៃ​ទី​៣​ ខែមករា​ ឆ្នាំ​២០២០​ ។​
​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ ឌឹ​ម​ វ​ណ្ណី​ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​០៤​ ផ្លូវលំ​ភូមិ​ស្ដៅ​កន្លែង​ សង្កាត់​ស្ដៅ​កន្លែង​ ស្រុក​គៀនស្វាយ​ ខេត្តកណ្តាល​ មុខរបរ​រត់​ម៉ូតូឌុប​ ។​
​ជន​រង​គ្រោះ​ឈ្មោះ​ ធី​ ដា​រី​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ទីលំនៅ​ផ្ទះ​ជួល​គ្មាន​លេខ​ផ្លូវ​១៤២​ សង្កាត់​ផ្សារ​ដេប៉ូ​១​ ខណ្ឌទួលគោក​ មុខរបរ​រត់​កង់​បី​ឥណ្ឌា​។​
​វត្ថុ​តាង​រួម​មាន​ ៖​ ទូរស័ព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន​6​ពណ៌​ទឹកមាស​០១​គ្រឿង​ (​បាន​ ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​)​ ដោយ​មានការ​អនុញ្ញាតិ​ពី​លោក​ព្រះរាជអាជ្ញា​រង​អម​សាលាតំបូង​,​ ម៉ូតូ​C125​ពណ៌​ខ្មៅ​ ស្លាក​លេខ​ភ្នំពេញ​1DE1995​ ។​
​បច្ចុប្បន្ន​ ជនសង្ស័យ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​ នៅ​អធិការដ្ឋាន​ខណ្ឌ​បឹង​កេងកង​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់​៕ កូននាគ


LEAVE A REPLY

Please enter your comment!
Please enter your name here