ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ គាស់​សោរ​ទ្វារផ្ទះ​យក​ទ្រព្យសម្បត្តិ​

0
137

​ភ្នំពេញ​ ៖​ ជនសង្ស័យ​ម្នាក់​ គាស់​សោរ​ទ្វារផ្ទះ​យក​ទ្រព្យសម្បត្តិ​ ត្រូវ​បាន​កម្លាំង​ល្បាត​ពួនស្ទាក់​ក្នុង​មូលដ្ឋាន​ឃាត់ខ្លួន​ជាក់ស្តែង​ នៅ​ចំណុច​ផ្ទះ​ជួល​លេខ​៣០០​ ផ្លូវ​បេតុង​ ភូមិ​ថ្មី​ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១​ ខណ្ឌមានជ័យ​នៅ​ថ្ងៃ​ទី​៣​ ខែមករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​០៤​និង​០០​នាទី​ទៀប​ភ្លឺ​ ។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ ពេជ្រ​ សុវណ្ណ​ធី​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ទីលំនៅ​ផ្ទះ​ជួល​ ផ្លូវ​បេតុង​ ភូមិ​ថ្មី​ សង្កាត់​ ស្ទឹង​មាន​ជ័យ​ទី​១​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ មុខរបរ​ មិន​ពិតប្រាកដ​ (​ឃាត់ខ្លួន​មាន​ផ្ទុក​សារធាតុ​ញៀន​)​។​

​ជន​រង​គ្រោះ​ឈ្មោះ​ វី​រៈ​ វី​ន​ ភេទ​ស្រី​ អាយុ​៣២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ទីលំនៅ​ផ្ទះ​ជួល​លេខ​៣០០​ ផ្លូវ​បេតុង​ ភូមិ​ថ្មី​ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ មុខរបរ​ កាត់ដេរ​ខោអាវ​ (​បច្ចុប្បន្ន​បាន​ធ្វើ​ដំណើរ​ទៅ​លេង​នៅ​ស្រុក​កំណើត​ខេត្តកំពង់ចាម​ មិន​អាច​ទាក់ទង​មក​សាកសួរ​បំភ្លឺ​បាន​)​។


​វត្ថុ​តាង​ចាប់​យក​ ៖​ សោរ​ចិញ្ចៀន​លេខ​១៧​ចំនួន​០១​ដើម​,​ សោរ​ចិញ្ចៀន​លេខ​១៤​ចំនួន​០១​ដើម​,​ សោរ​ចិញ្ចៀន​លេខ​១២​ចំនួន​០១​ដើម​,​ សោរ​ចិញ្ចៀន​លេខ​១០​ចំនួន​០១​ដើម​ ,​សោរ​ចិញ្ចៀន​លេខ​០៨​ចំនួន​០១​ដើម​,​ សោរ​ទីប​លេខ​១៣​ចំនួន​០១​ដើម​,​ ដង្កាប់​ចំនួន​០១​ដើម​,​ ទួល​ឡឺ​វី​ស​ចំនួន​០១​ដើម​ (​ជា​របស់​ជនសង្ស័យ​)​ និង​ ឧបករណ៍​សម្រាប់​គៀប​សក់​ចំនួន​០១​គ្រឿង​,​ មេសោរ​សូឡិច​ (​មាន​ស្នាម​គាស់​ខូច​)​ចំនួន​០១​ ជា​របស់​ជន​រង​គ្រោះ​។​
​បច្ចុប្បន្ន​ ជនសង្ស័យ​ឈ្មោះ​ ពេជ្រ​ សុវណ្ណ​ធី​ បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី​៕ កូននាគ

LEAVE A REPLY

Please enter your comment!
Please enter your name here