ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​២​នាក់​ ឆក់​យក​ទូរស័ព្ទ​ដៃ​

0
121

​ភ្នំពេញ​ ៖​ ប៉ុស្តិ៍​រដ្ឋបាល​អូរ​បែក​ក្អម​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ក្នុង​ចំណោម​២​នាក់​ ករណី​ឆក់​ទូរស័ព្ទ​ដៃ​ នៅ​ចំណុច​តាម​ផ្លូវ​ណ​ត​ប្រ៊ី​ត​ ភូមិ​ទ្រុងមាន់​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ កាលពី​ថ្ងៃ​ទី​០២​ ខែមករា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១៦​និង​៣០​នាទី​ ។​
​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ កាន់​ ណា​រ៉ូ​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ មុខរបរ​គ្មាន​ ជនជាតិ​ខ្មែរ​ ស្នាក់​នៅ​ បន្ទប់​ជួល​ ភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឬ​ស្សី​កែវ​ (​មាន​សារធាតុ​ញៀន​)​ ។​
​ជន​រង​គ្រោះ​ ឈ្មោះ​ LU​ ZHIMIN​ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​បុគ្គលិក​រោងចក្រ​ ស្នាក់​នៅ​បន្ទប់​ជួល​ ផ្លូវ​បេតុង​ ភូមិ​ភ្នំពេញ​ថ្មី​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ កាន់​លិខិតឆ្លងដែន​លេខ​ EF….​ ។​

​វត្ថុ​តាង​ចាប់​យក​ទូរស័ព្ទ​ដៃ​២​គ្រឿង​ ៖​ ម៉ាក​អាយ​ហ្វូ​ន​ របស់​ជន​រង​គ្រោះ​០១​គ្រឿង​ និង​របស់​ជនសង្ស័យ​០១​គ្រឿង​,​ សម្ភារ​បាត់បង់​ លុយ​ ១៤០​ដុល្លារ​ ។​

​តាម​ដំណើររឿង​ ៖​ មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ឈ្មោះ​ Lu​ zhiming​ ភេទ​ស្រី​ជនជាតិ​ចិន​បាន​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​ទៅ​ទទួលយក​ឥ​វ៉ា​ន់​នៅ​ពោធិ​ចិន​តុង​ ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ណ​ត​ព្រី​ត​ពី​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង​ មក​ដល់​មុខ​ក្រុមហ៊ុន​ទូរទស្សន៍​អា​សុ​ី​អ​គ្នេ​យ៍​ ជនសង្ស័យ​ឈ្មោះ​ តាក់​ បើក​ម៉ូតូ​ម៉ាក​សេ​១២៥​ពណ៌​ខ្មៅ​សេរី​២០១៩​ មិន​ចាំ​ស្លាក​លេខ​ ឌុ​ប​ជនសង្ស័យ​ឈ្មោះ​ កាន់​ ណា​រ៉ូ​ ហៅ​ ប៉ោង​ ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ បានឃើញ​ជន​រង​គ្រោះ​កាន់​ទូរស័ព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន​ស៊ី​ច​ផ្លើស​នៅ​ជាប់​និង​ដៃ​ខាងឆ្វេង​ ជនសង្ស័យ​ឈ្មោះ​ តាក់​ បាន​បន្ថែម​ល្បឿន​ម៉ូតូ​ទៅ​អែប​ខាងឆ្វេង​ដៃ​ជន​រង​គ្រោះ​ ដល់​ទន្ទឹម​គ្នា​ជនសង្ស័យ​ឈ្មោះ​ កាន់​ ណា​រ៉ូ​ បាន​យកដៃ​ស្តាំ​លូក​ចាប់​ទាញ​ទូរស័ព្ទ​ដៃ​ពី​ជន​រង​គ្រោះ​បាន​សម្រេច​បណ្តាល​ឲ្យ​ម៉ូតូ​ជន​រង​គ្រោះ​ដួល​ ចំណែក​ម៉ូតូ​ជនសង្ស័យ​បាន​បន្ថែម​ល្បឿន​ទៅ​មុខ​បាន​បន្តិច​ក៏​ដួល​ធ្វើ​ឲ្យ​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​របូត​
​ចេញពី​ដៃ​ នៅ​ពេល​នោះ​សមត្ថកិច្ច​បាន​ល្បាត​ទាន់​ហេតុការណ៍​ក៏​ឃាត់​ជនសង្ស័យ​ឈ្មោះ​ កាន់​ ណា​រ៉ូ​ និង​បាន​ដកហូត​ទូរស័ព្ទ​ដៃ​ ដែល​ជា​វត្ថុ​តាង​ពី​ជនសង្ស័យ​។​ ចំណែក​ជនសង្ស័យ​ឈ្មោះ​ តាក់​ បាន​បើក​ម៉ូតូ​គេចខ្លួន​បាត់​ ។​
​បច្ចុប្បន្ន​ ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕ កូននាគ


LEAVE A REPLY

Please enter your comment!
Please enter your name here