នគរបាល​ខេត្តស្វាយរៀង​ សហការ​ជាមួយ​វៀតណាម​ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនបរទេស​ ២​នាក់​ ករណី​ជួញដូរ​ រក្សា​ទុក​គ្រឿងញៀន​ឆ្លង​ដែន​ និង​សារធាតុ​គីមី​ផ្សំ​ខុសច្បាប់​

0
89

​ស្វាយ​រៀង​ ៖​ ​ សមត្ថកិច្ច​ជំនាញ​ខេត្តស្វាយរៀង​ ដោយ​មាន​កិច្ចសហការ​ជាមួយ​ភាគី​វៀតណាម​ បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ នៅ​ចំណុច​ស្លាប​ខាងឆ្វេង​ចន្លោះ​បង្គោល​សី​ម៉ា​១៧០-១៧១​ព្រំដែន​វៀតណាម​ ភូមិ​ឡុ​ង​ភី​ ឃុំ​ឡុ​ហឹ​ង​ ស្រុក​បេន​កូវ​ ខេត្ត​តៃ​និ​ញ​ ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ Nguyen​ thingoc​ bich​ ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ​ ជនជាតិ​វៀតណាម​។​ ក្រោយ​ធ្វើការ​សាកសួរ​ពី​សមត្ថកិច្ច​ជំនាញ​ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ ខ្លួន​បាន​នាំ​យក​ថ្នាំ​ញៀន​ពី​ឈ្មោះ​ Wendusu​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ជនជាតិ​ចិន​ (​កាន់​លិខិតឆ្លងដែន​លេខ​E85192646​ ចុះ​ថ្ងៃ​ទី​02.9.2016​ មុខរបរ​បុគ្គលិក​អន​ឡាញ​កាស៊ីណូ​ បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​បា​វិត​កណ្តាល​ សង្កាត់​បា​វិត​ ក្រុង​បា​វិត​ ខេត្តស្វាយរៀង​ នា​វេលា​ម៉ោង​១០និង៣០​នាទី​ព្រឹក ​ថ្ងៃ​ទី​២​ ខែមករា​ ឆ្នាំ​២០២០។​

​លោក​វរសេនីយ៍ឯក​ កែវ​ សុ​ថា​ ស្នងការ​រង​ខេត្តស្វាយរៀង​ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន​ បាន​បញ្ជាក់​ថា​ ដោយ​ទទួល​បាន​បទបញ្ជា​ពី​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​គ្រឿង​ និង​មានការ​បញ្ជា​ផ្ទាល់​ពី​ លោក​ឧត្តមសេនីយ៍ទោ​ កឹង​ ឃ​ន​ ស្នងការ​នគរបាល​ខេត្តស្វាយរៀង​ នៅ​វេលា​ម៉ោង​១២និង៣០​ នាទី​ថ្ងៃ​ទី​២​ ខែមករា​ ឆ្នាំ​២០២០​ លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត​ ដឹកនាំ​ដោយ​ លោក​វរសេនីយ៍ឯក​ កែវ​ គង់​ អធិការ​នគរបាល​ក្រុង​បា​វិត​ ដោយ​មានការ​សម្រប​ស​ម្រូ​ល​នីតិវិធី​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង​ បាន​ធ្វើការ​ស្រាវជ្រាវ​ និង​ឃាត់ខ្លួន​ជន​ស​ង្ស​យ័​ម្នាក់​ ឈ្មោះ​ Wendusu​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ជនជាតិ​ចិន​ នៅ​បន្ទប់​ជួល​ទីតាំង​ខាងលើ​ និង​បាន​ធ្វើការ​ឆែកឆេរ​បន្ទប់​ជួល​ស្នាក់​នៅ​របស់​ជនសង្ស័យ​រក​ឃើញ​ និង​រឹបអូស​សម្ភារៈ​វត្ថុ​តាង​រួម​មាន ​៖

១/​ថង់​ម្សៅ​ក្រាម​ពណ៌​ថ្លា​សង្ស័យ​ជា​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ ទម្ងន់​ ៧.៩១g

២/​ថង់​ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ ទម្ងន់​ ៨៣៤.២៦g

៣/​ថង់​ម្សៅ​ក្រាម​ពណ៌​ផ្កាឈូក​សង្ស័យ​ជា​ថ្នាំ​ញៀន​ប្រភេទ​ MDMA​ (​អិ​ច​ស្តា​ស៊ី​)​ ទម្ងន់​ ១៣១.៦៤g

៤/​ថង់​ម្សៅ​ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​សង្ស័យ​ជា​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​ចំនួន​ ៤០០​គ្រាប់​ ទម្ងន់​ ១០២.៤២g

៥/​ថង់​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​ ១​កញ្ចប់​ ទម្ងន់​ ៦.១៣g

៦/​ទឹក​អាកុល​ចំនួន​ ៣​ដប​

៧/​សារធាតុ​គីមី​ផ្សំ​ (​ទឹក​ថ្នាំ​ដប​)​ ចំនួន​៧​ (​ធំ​១)​ រួម​និង​សម្ភារៈ​ប្រើប្រាស់​ វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​។​

បច្ចុប្បន្ន​ជន​ស​ង្ស័យ​ និង​វត្ថុ​តាង​កំពុង​រក្សា​ទុក​ និង​ឃាត់ខ្លួន​នៅ​កា​រិ​យា​ល​យ័​ជំនាញ​ខេត្ត​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិ​វី​ធី​ច្បាប់​៕​ កូននាគ

LEAVE A REPLY

Please enter your comment!
Please enter your name here