នគរបាលប៉ុស្តិ៍និរោធ ឃាត់ខ្លួន ជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ ប៉ុនប៉ងលួចម៉ូតូ

0
98

ភំ្នពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ ប៉ុនប៉ងលួចម៉ូតូត្រូវកម្លាំងនគរបាលប៉ុស្តិ៍និរោធ ល្បាតប្រទះឃើញឃាត់ខ្លួន នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ៣៥១ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ ម៉ោង០២និង០៣នាទី រំលងអាធ្រាត្រ។
តាមរបាយការណ៍បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ លី ងា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ និងម្នាក់ទៀតរត់គេចខ្លួនឈ្មោះ ប្រុស ជិះម៉ូតូម៉ាកMSX ពណ៍ស ពាក់ស្លាកលេខ កណ្តាល 1W 3491 ។
បន្ទាប់ពីឃាត់ខ្លួនបានជនសង្ស័យម្នាក់ហើយ ក៏ឆែកឆេររកឃើញដែកចុងស្រួចកែឆ្នៃសំរាប់កាច់កម៉ូតូចំនួន០២ និងកូនសោលេខ ៨ចំនួន០១ ក៏ធ្វើការឃាត់ខ្លួន ជនសង្ស័យឈ្មោះ លី ងា រួមនិងវត្ថុតាង បញ្ជូនមកអធិការ ដ្ឋានខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់(ជនសង្ស័យប្រើប្រាស់គ្រឿងញៀន)៕ កូននាគ

LEAVE A REPLY

Please enter your comment!
Please enter your name here