កម្លាំងជំនាញ គ្រឿងញៀនខេត្ត សហការជាមួយ ជំនាញ ស្រុកស្ទឹងត្រង់ ឃាត់ជនសង្ស័យ ២នាក់

0
101

ខេត្តកំពង់ចាម ៖ កម្លាំងជំនាញ ការិយាល័យ ប្រឆាំង គ្រឿងញៀន ខេត្ត ជាមួយ ជំនាញ ស្រុកស្ទឹងត្រង់ ដឹកនាំដោយ លោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យ ប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការ ចុះបង្រា្កបជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន ដោយប្រើវិធាន រដ្ឋបាល ចំហរ ឃាត់ខ្លួន ជនសង្ស័យបាន ២នាក់ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ២០និង៣០នាទី នៅភូមិព្រែកកក់ ឃុំ ព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ជនសង្ស័យរួមមាន ៖
១-ឈ្មោះរ៉ ស៊ីទី ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរឥស្លាម រស់នៅភូមិព្រែកកក់ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
២.ឈ្មោះហ្វា អ៊ីលីន ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែរឥស្លាម រស់នៅភូមិព្រែកកក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនចំនួន០១កញ្ចប់, ទូរស័ព្ទដៃចំនួន២គ្រឿងនិងម៉ូតូចំនួន០១គ្រឿង៕ កូននាគ

 

LEAVE A REPLY

Please enter your comment!
Please enter your name here