ក្រុមសង្រ្គោះនៅតែបន្តស្វះស្វែងរកជនរងគ្រោះក្នុងគំនរបាក់បែកខណៈ គិតត្រឹមម៉ោង៥ព្រឹកថ្ងែទី៤មករា រកឃើញជនរងគ្រោះ២៥នាក់ក្នុងនោះស្លាប់៧នាក់

0
91

ខេត្តកែប៖ ក្រុមសង្រ្គោះនៅតែបន្តស្វះស្វែងរកជនរងគ្រោះក្នុងគំនរបាក់បែកនៃរលំបាក់អគារកម្ពស់៧ជាន់នៅខេត្តកែបដែលបានកើតឡើងនៅវេលាម៉ោងប្រមាណ ៤និង៣០នាទីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ហើយ រហូតដល់ម៉ោង៥នាទីព្រឹក ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកជួយសង្រ្គោះចម្រុះ បានរកឃើញជនរងគ្រោះដែលកប់នៅក្នុងគំនរអគារ៧ម្ពស់៦ជាន់ រលំបាក់ចំនួន២៥នាក់ហើយ ដែលក្នុងនោះមានជនរងគ្រោះ៧នាក់បានស្លាប់ អ្នកនៅរស់រានមានជីវិត១៨នាក់ប៉ុណណ្ណោះ។

ឧបទ្ទហេតុដែលស្មានមិនដល់នេះបានធ្វើឲ្យសម្តេចតេជោ ហ៊ុន សែន មានការខ្លោចចិត្ត ហើយសម្តេចតេជោក៏បានស្ថិតក្នុងប្រតិបត្តិការផ្ទាល់ពេញមួយយប់ជាមួយក្រុមសង្រ្គោះរាប់រយនាក់ដើម្បី ជួយសង្រ្គោះដល់ជនរងគ្រោះ ព្រមទាំងឆ្លៀតពេលចុះសាកសួរសុខទុក្ខជនរងគ្រោះនៅមន្ទីរពេទ្យផងដែរ។

នេះជាការរលំបាក់អគារគ្មានគុណភាពជាលើកទី២ បន្ទាប់ពីកាលពីខែមិថុនា ឆ្នាំ២០១៩ នៅក្រុងព្រះសីហនុមានឧបទ្ទវហេតុបែបនេះដែរបណ្តាលឲ្យមនុស្សស្លាប់២៨នាក់ និងរបួស២៦នាក់ ។ គេដឹងងថាក្នុងអគារនេះ ត្រូវបានគេសន្និដ្ឋានថា មានជនរងគ្រោះប្រមាណ២០ទៅ៣០នាក់ ដែលជាអ្នកម៉ៅការ និងកម្មករសំណង់ដែលកប់នៅក្នុងនេះ។ អគារនេះ ត្រូវបានសាងសង់រួចរាល់ប្រមាណជា៩០ភាគរយ ហើយដែលបាក់រលំនៅពេលដែលចាក់ប្លង់សេខាងលើបង្អស់។

ប្រតិបត្តិការរុករកជនរងគ្រោះ មានការចូលរួមដោយកម្លាំងចម្រុះ ដែលក្នុងនោះមាន អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ នៅមូលដ្ឋានផងដែរ។ ព័ត៌មានលម្អិតនឹងបន្តទៀត៕ ប្រសើរ

 

LEAVE A REPLY

Please enter your comment!
Please enter your name here