សង្វៀនជល់មាន់ដុះស្លែនៅចំណុច បឹងឈូក ក្នុងសង្កាត់ស្ទឹងមានជ័យ៣ សមត្ថកិច្ចមិនហ៊ានបង្ក្រាប

0
107

ភ្នំពេញ ៖ ប្រជាពលរដ្ឋបានប្រាប់ថា សង្វៀនជល់មាន់បានសង់រោង ប្រក់តង់ កៅស៊ូ នៅក្រោមដើមអាកាស្យាក្បែរ មាត់ប្រឡាយទឹកដោយមានអ្នកជល់ មាន់មិនតិចនាក់ទេ កំពុងតែប្រមូលផ្តុំគ្នា នៅទីនោះ ។ ជាពិសេសអ្វីដែលជាការកត់សម្កាល់អ្នក ជល់មាន់ទាំងនោះហាក់បីដូចជា សប្បាយចិត្តរីករាយណាស់ដោយបាន ស្រែក ហ៊ោកញ្ជ្រៀវយ៉ាងទ្រហឹង អឺងកង អាជ្ញាធរ និងសមត្ថកិច្ចមិនហ៊ានចុះបង្ក្រាឡើយ ។

ពលរដ្ឋបានបញ្ជាក់ទៀតថា សង្វៀន ជល់មាន់នេះបានបើកលេងជាចំហជា យូរណាស់ មកហើយមិនដឹងជាម្ចាស់ សង្វៀនជល់មាន់ មានខ្នងបង្អែកធំប៉ុណ្ណាទេ ទើបមានលទ្ធភាពបើកសង្វៀនជល់មាន់ នៅកណ្តាលរាជធានីភ្នំពេញបានយ៉ាងរំភើយបែបនេះមិនមានសមត្ថកិច្ចមូលដ្ឋានក៏ដូចជា សមត្ថកិច្ចអធិការ ដ្ឋាននគរបាលខណ្ឌមានជ័យមានវិធានការ បង្ក្រាបសោះ ។

ករណីខាងលើនេះពលរដ្ឋសំណូមពរទៅលោក ពេជ្រ កែវមុន្នី
អភិបាលខណ្ឌមានជ័យ និង លោកម៉េង វិមានតារា អធិការខណ្ឌមានជ័យ មេត្តាជួយធ្វើការចុះបង្ក្រាប កុំបណ្តោយឱ្យមានបទល្មើសក្នុងមូលដ្ឋានតទៀត ដោយពលរដ្ឋកំពុងរង់ចាំមើលថា តើហ៊ានចុះចាប់សង្វៀនជល់មាន់នេះ ឬមួយយ៉ាងណា។

ពលរដ្ឋសង្ឃឹមថា អាជ្ញាធរមូលដ្ឋាន នឹងមិនបណ្តែតបណ្តោយឲ្យទីតាំងសង្វៀនជល់មាន់ខាងលើនេះ បង្កភាពអសន្តិសុខ ដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញបន្តទៀតនោះទេ ពីព្រោះកាលណាកើត ល្បែងស៊ីសងនេះហើយគឺជាមូលហេតុនៃអំពើចោរកម្ម ៕

LEAVE A REPLY

Please enter your comment!
Please enter your name here