នគរបាលខេត្តព្រៃវែង អនុវត្តដីកាឃាត់ខ្លួនបុរសម្នាក់ ហិង្សាដោយចេតនា

0
90

ខេត្តព្រៃវែង ៖ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌបាន អនុវត្តតាមដីកា បង្គាប់ឲ្យចាប់ខ្លួនបុរសម្នាក់ ហិង្សាដោយចេតនា
កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង២និង១៩នាទី ដែលចេញដោយលោក តាក់ គឹមសៀ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រៃវែង ។
ជនសង្ស័យដែលឃាត់ខ្លួនតាមដីកានោះឈ្មោះ កន ស្រ៊ន់ ភេទប្រុស អាយុ32ឆ្នាំ មានទីលំនៅភូមិទំពាំងជ្រើស ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង។
ការឃាត់ខ្លួនជនសង្ស័យតាមដីកានេះ បន្ទាប់ពីរូបគេបានប្រើហិង្សាដោយចេតនា កាលពីថ្ងៃទី07 ខែមេសា ឆ្នាំ2012 ប្រព្រឹត្តនៅភូមិទំពាំងជ្រើស ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង។
បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួន នៅអធិការដ្ឋាន នគរបាលស្រុកពារាំងដើម្បីចាត់ចែងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់៕ កូននាគ

LEAVE A REPLY

Please enter your comment!
Please enter your name here