ឃាត់ជនសង្ស័យ៤នាក់ ករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់

0
97

ប៉ៃលិន ៖ កម្លាំងនគរបាលក្រុងប៉ៃលិន បានឃាត់ខ្លួនជនសង្ស័យ៤នាក់ ករណីជួញដូរគ្រឿងញៀន ដោយខុសច្បាប់ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្សារថ្មី ស្ថិតក្នុងភូមិអូរច្រាលើ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ជនសង្ស័យទាំង៤នាក់រួមមាន ៖
១/ឈ្មោះ ចាន់ សាន ភេទប្រុស អាយុ៣៥ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។
២/ឈ្មោះ ចាន់ នី ភេទស្រី អាយុ៦៨ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ ត្រូវជាម្តាយរបស់ជនសង្ស័យឈ្មោះ ចាន់ សាន ។
៣/ឈ្មោះមោះ ទឹម ប៊ុនធឿន ភេទស្រី អាយុ៣៩ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកោសជុប ជាអ្នករស់នៅជាមួយ( គ្មានផ្ទុកសារធាតញៀ)។
៤/ឈ្មោះ ហេង លៀប ភេទស្រី អាយុ៣៥ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកោសជុប ជាអ្នករស់នៅជាមួយ( គ្មានផ្ទុកសារធាតញៀ)។
ដកហូតវត្ថុតាងរួមមាន ៖ ម៉្សៅក្រាមពណ៌សថ្លាសង្ស័យថា ជាម៉ាទឹកកកចំនួន ៣៨កញ្ជប់ សរុបទាំងអស់ចំនួន ៤៤កញ្ចប់ , ជញ្ជីញថ្លឹងចំនួន ០១គ្រឿង , ប្រាក់រៀលចំនួន ១,២០០,០០០រៀល(មួយលានពីរសែនរៀល), ប្រាក់បាត ចំនួន ២០០០បាតនិងសម្ភារ សម្រាប់ជក់មួយចំនួន ។
បច្ចុប្បន្ន ករណីខាងលើនេះ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បាននាំខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីចាត់ការតាម អនុវត្តនីតិវិធីច្បាប់៕ កូននាគ

LEAVE A REPLY

Please enter your comment!
Please enter your name here