ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ ជួញដូរ​គ្រឿងញៀន​

0
84

ខេត្តកណ្ដាល​ ៖​ ក្រុម​ជនសង្ស័យ​៣​នាក់​ ត្រូវ​បាន​នគរបាល​ស្រុក​អង្គស្នួល​ធ្វើការ​ឃាត់ខ្លួន​ រួម​ជាមួយ​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ហៅ​ម៉ា​ទឹកកក​ចំនួន​៥​កញ្ចប់​ ។​ ករណី​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៥​និង​០៥​នាទី​ ថ្ងៃ​ទី​៥​ ខែមករា​ ឆ្នាំ​២០២០​ ស្ថិត​ក្នុងភូមិ​បូ​រី​កម្មករ​ ឃុំ​បែក​ចាន​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ ។​

​មន្ត្រី​នគរបាល​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ថា​៖​ ជនសង្ស័យ​ចាប់ខ្លួន​មាន​គ្នា​៣​នាក់​ ទី​១-​ឈ្មោះ​ នាង​ កាន​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ កម្មករ​រោងចក្រ​ ទី​២-​ឈ្មោះ​ឡុ​ច​ ច​ន្ទ័​រាត្រី​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ជនជាតិ​ ខ្មែរ​ និង​ទី​៣-​ឈ្មោះ​ បែ​ ជីវ​ន្ត័​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ។​ ជនសង្ស័យ​ទាំង​៣​នាក់​ មាន​ទីលំនៅ​ក្នុង​ ភូមិ​ចំការ​ជោ​ ឃុំ​ពើក​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ ។​ ដោយឡែក​វត្ថុ​តាង​ដកហូត​រួម​មាន​៖​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​ ៥​កញ្ចប់​ (​មធ្យម​១​ និង​តូច​៤​កញ្ចប់​ ,​ទូរ​សព្ទ័​ដៃ​១​គ្រឿង​ និង​ឧបករណ៍​ប្រើប្រាស់​សំរាប់​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​ ។​

​ប្រភព​ដដែល​បន្ត​ថា​៖​ នៅ​មុន​ពេល​កើតហេតុ​ នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​ ទទួល​បាន​ព័ត៌មាន​ថា​ មាន​ករណី​ជួញដូរ​គ្រឿងញៀន​ នៅ​ចំណុច​ភូមិ​ឃុំ​កើតហេតុ​ ភ្លា​នោះ​ ក៏​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​បែក​ចាន​ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ ឃើញ​ជនសង្ស័យ​ឈ្មោះ​ នាង​ កាន​ កំពុង​ឈរ​លក់​ថ្នាំ​ញៀន​ ឃើញ​ដូច្នេះ​កម្លាំង​សមត្ថកិច្ច​ ក៏​បាន​ឃាត់ខ្លួន​ រួច​ធ្វើការ​សាកសួរ​ និង​ឆែក​ត្រួតពិនិត្យ​ខ្លួន​ ឃើញ​មាន​ថ្នាំ​ញៀន​ចំនួន​២​កញ្ចប់​នៅ​ខ្លួន​ ដោយ​ជនសង្ស័យ​ឆ្លើយ​ថា​ ថ្នាំ​ញៀន​នេះ​ ខ្លួន​និង​ឈ្មោះ​ ឡុ​ច​ ច​ន្ទ័​រាត្រី​ ត្រូវ​បាន​ឈ្មោះ​ បែ​ ជី​ វ​ន្ត័​ ប្រើ​ឲ្យ​យក​ថ្នាំ​ញៀន​២​កញ្ចប់​ទៅ​លក់​ ភ្លាម​នោះ​កម្លាំង​នគរបាល​ ក៏​បាន​ឆែក​ផ្ទះ​ជន​ស​ង្ស​យ័​ បែ​ ជីវន្ត​ ឃើញ​មាន​ថ្នាំ​ញៀន​ចំនួន​០៣​កញ្ចប់​តូច​ និង​ឧបករណ៍​ប្រើប្រាស់​ថ្នាំ​ញៀន​សំរាប់​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​ផង​ដែរ​ ។​

​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​ ត្រូវ​បាន​កម្លាំង​ជំនាញ​ កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕​ កូននាគ

LEAVE A REPLY

Please enter your comment!
Please enter your name here