ដុតសំរាមខ្វះការប្រុងប្រយ័ត្នបង្ករជាអគ្គិភ័យ ឆាបឆេះឃ្លាំងលក់គ្រឿងបន្លាស់រថយន្ត នៅខណ្ឌសែនសុខ

0
92

ភំ្នពេញ ៖ ឃ្លាំងលក់គ្រឿងបន្លាស់រថយន្ត និងក្បាលរថយន្ត ឈ្មោះ ចៅ ចាក់ តាមបណ្តោយផ្លូវសម្តេចជាស៊ីម ក្រុមទី03 ភូមិក្រុងថ្មី សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីអគ្គិភ័យឆាបឆេះឡើង នៅវេលាម៉ោង 10:05នាទីព្រឹក ថ្ងៃទី08 ខែមករា ឆ្នាំ2020 ។

តាមរបាយការណ៍បានឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ ហុល សុធា ភេទប្រុស អាយុ 45ឆ្នាំ មាន មុខរបរជាម្ចាស់ឃ្លាំងលក់គ្រឿងបន្លាស់រថយន្ត ។
-មូលហេតុៈ ដុតសំរាមខ្វះការប្រុងប្រយ័ត្នបង្ករជាអគ្គិភ័យ ។
– ប្រភេទសំណង់ : ឃ្លាំងសង់ពីដែកប្រក់ដំបូលសង្គ័សី ទំហំ35ម៉ែត្រ x 50ម៉ែត្រ ។
ក្នុងការឆាបឆេះនេះ បណ្តាលឲ្យឆេះ ឆេះក្បាលរថយន្តអស់ចំនួន 02គ្រឿង និងពុំបណ្តាលឲ្យឆេះរាលដាល ដល់ផ្ទះអ្នកនៅក្បែរខាង ឬមានមនុស្សស្លាប់និងរបួសឡើយ។

តាមរបាយការណ៍បានឲ្យដឹងថា ក្នុងការឆាបឆេះនេះ មានរថយន្តការិយាល័យអគ្គិភ័យចំនួន៤គ្រឿង ដោយប្រើ ប្រាស់ទឹកអស់ចំនួន 02ឡានស្មើនឹង 08ម៉ែត្រគូប ។ ចំណែក រថយន្តជំនួយគ្មាន ហើយបានពន្លត់ចប់ នៅម៉ោង ១០និង៤០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល ៕

LEAVE A REPLY

Please enter your comment!
Please enter your name here