ចុះបង្រ្កាបព្រៃឈើម្ចាស់​សិប្ប​កម្មហ៊ុំ​ព័ទ្ធ​និង​យក​ដែកគោ​លម​កបោះ​លើ​ដងផ្លូវ​បែកកង់រថយន្តសមត្ថកិច្ច៣គ្រឿង

0
95

ខេត្តព្រះវិហារ​៖​ ​កម្លាំង​បរិស្ថាន​ដែនជម្រកសត្វព្រៃ​ព្រះ​រកា​ កាលពី​ព្រឹក​ថ្ងៃទី​៧​ខែមករា​ឆ្នាំ​២០២០ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​បាន​ចុះទៅ​ប​ង្រ្កាបទីតាំង​តាំង​សិប្បកម្ម​កែច្នៃ​ឈើ​មួយកន្លែង​នៅ​ឃុំ​មរកត​​ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​រុងរឿង​៣​ឃុំ​មរកត​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​ ដោយរឹបអូសឧបករណ៍បំផ្លាញព្រៃឈើ និងឈើអាររួចមួយចំនួន ខណៈ ម្ចាស់​សិប្ប​កម្មហ៊ុំ​ព័ទ្ធ​និង​យក​ដែកគោ​លម​កបោះ​លើ​ដងផ្លូវ​បែកកង់រថយន្តសមត្ថកិច្ច៣គ្រឿង។​

​ប្រភពពីមន្រ្តីកងរាជអាវុធហត្ថខេត្តព្រះវិហារបានឲ្យដឹងថា ​ក្នុងកា​រចុះបង្ក្រាប​ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ​នេះ​គឺ​បាន​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​យ៉ាន ​ប៊ុន​សឿង ​នាយក​ដែន​ជម្រក​ព្រៃ​ព្រះ​រកា​ដោយផ្ទាល់​។

​តាម​ការបញ្ជាក់​ពី​លោកនាយក​ដែនជម្រកសត្វព្រៃ​ព្រះ​រកា​បានឲ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​៨​ខែ​ខែមករា​ឆ្នាំ​២០២០​នេះ​ថា​នៅក្នុង​ករណី​នេះមន្ត្រី​ជំនាញ​របស់ខ្លួន​ចុះ​អនុវត្ត​ន៏​ច្បាប់​បែរ​ជា​ម្ចាស់​ទីតាំង​សិប្បកម្ម​ជើង​ខ្លាំង​ម្នាក់​មិន​ចូលរួម​សហការ​ទេ​ព្រមទាំងហៅ ​ក្រុម​បក្ខពួក​ក៏ដូចជា​គូកន​ម្ចាស់​សិប្ប​កម្មនេះ​មក​ហុំ​ព័ទ្ធ​នឹង​យក​ដែកគោ​លម​កបោះ​លើ​ដងផ្លូវ​ដើម្បី​រារាំង​ក្រុម​សមត្ថកិច្ច​របស់លោក​ដែល​ធ្វើឱ្យ​ធ្លាយ​កង់​រថយន្ត​របស់​លោក​ចំនួន​៣​គឿង​ទៀតផង​។ ​ដោយ​ឃើញ​សភាព​បែបនេះ​ក្នុងនាម​លោក​ដែលជា​មន្ត្រី​អនុវត្ត​ន៏​ច្បា​ប់លោក​ក៏បាន​រាយការណ៍​ទៅ​លោក​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តព្រះវិហារ​ក៏​ដូច​លោក​ឩ​ត្ត​ម​សេនី​យ៏​ត្រី​ កង ​សៅ​គុណ​ មេបញ្ជាកា​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​ដើម្បី​ស្នើ​សុំ​កម្លាំងអន្តរាគមន៍​បន្ថែម​។​

​លោកបន្តថា ប្រតិបត្តិការ​នេះ​ក្រោម​បទបញ្ជា​ដ៏​ក្តៅគគុក​របស់លោក​មេបញ្ជាកា​កងរាជអាវុធហត្ថ​ខេត្ត​ក្នុងនាម​លោក​ជា​អនុប្រធាន​អនុគណកម្មការ​បង្កា​នឹង​ទប់ស្កាត់​ធនធាន​ធ​ម្មា​តិ​ជាតិ​ថ្នាក់​ខេត្ត​លោក​ក៏បាន​ដាក់​នូវ​បទបញ្ជា​យ៉ាង​តឹងរឹង​ដោយ​មិន​រាថយ​។​ជា​លទ្ធផល​កម្លាំង​សមត្ថកិច្ច​របស់លោក​ក៏បាន​ចុះបង្ក្រាប​លើ​ទីតាំង​ខាងលើ​ទទួលបាន​ជោគជ័យ​ ហើយជា​លទ្ធផល​កម្លាំង​សមត្ថកិច្ច​ក៏បាន​ធ្វើកា​រឹបអូស​បាន​ម៉ាស៊ីនអារឈើ​ចំនួន​៣​គ្រឿង​,​ម៉ាស៊ីន​តាប​ចំនួន​៣​គ្រឿង​នឹង​ឈើ​ចំនួន​៤,៥០​ម៉ែត​គូប​ព្រមទាំង​សម្ភារ​១​ចំនួន​ទៀត​។

​ប្រតិបត្តិការនេះធ្វើឲ្យ​​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​មន្ត្រី​គ្រប់​ស្ថាប​ន័​ទាំងអស់​មិនគួរ​បណ្តែត​បណ្តោយឱ្យ​ម្ចាស់​សិប្ប​កម្មនេះ​រួច​ពី​សំណាញ់​ច្បាប់​នោះឡើយ​ព្រោះបើ​មិន​ដូច្នេះ​ទេ​ព្រៃ​ព្រះ​រកាអា​ចនឹង​រលាយ​ដោយសារតែ​ក្រុម​ឧក្រិដ្ឋកម្ម​ព្រៃឈើ​១​ក្តាប់​តូច​នេះ​ជាក់​ជាមិនខាន​ ​៕​ សម្បត្តិ

 

LEAVE A REPLY

Please enter your comment!
Please enter your name here