ឪពុកម្តាយឈ្លោះគ្នា កូនតូចចិត្ត ចងកសម្លាប់ខ្លួន

0
87

ខេត្តមណ្ឌលគិរី ៖ យុវជនម្នាក់ ខណៈឃើញឪពុកម្តាយ ឈ្លោះប្រកែកគ្នា ក៏មានការតូចចិត្តខ្លួនឯងទៅផឹក ស្រាស្រវឹង ហើយត្រូវបានលោកឪពុកស្តីបន្ទោសរឿងផឹកស្រាថែមទៀត ក៏សម្រេចចិត្តចងកសម្លាប់ខ្លួន ស្ថិតនៅក្នុងភូមិកោះម្យើលក្រោមឃុំណងឃីលិកស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីវេលាម៉ោង ១១និង១០នាទីនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ។

ជនរងគ្រោះឈ្មោះ ស្រេង ពីទូភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីកន្លែងកំណើតនៅ ភូមិឃុំខាងលើនៅលីវ ។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុដែលជនរងគ្រោះ ចងកសម្លាប់ខ្លួននេះ គឺបណ្តាល មកពីខឹងឪពុកស្តីបន្ទោសបន្តិចបន្តួចរឿងផឹកស្រាស្រវឹង (ហើយឱពុកម្តាយក៏បានឈ្លោះប្រកែកគ្នាទៀត) ទើបកូនតូចចិត្តក៏យកខ្សែគោទៅចងកនៅនឹងននងផ្ទះ រួចទម្លាក់ខ្លួនចុះក្រោមបណ្ដាលឲ្យដាច់ខ្យល់ស្លាប់ ភ្លាមនៅក្នុងផ្ទះជនរងគ្រោះ។

បន្ទាប់ពីកើតហេតុភ្លាម សាច់ញាតិបានឃើញ ក៏បានដាក់ចុះតែមនុស្សបានស្លាប់បាត់ទៅ់ហើយ ក៏បានរាយ ការណ៍ទៅសមត្ថកិច្ចថាមានករណីចងកសម្លាប់ខ្លួន ។ កម្លាំងជំនាញអធិការដ្ឋាន នគរបាលស្រុកកោះញែក និងប៉ុស្តិ៍រដ្ឋបាល បានទៅដល់កន្លែងកើតហេតុ និង បានពិនិត្យឃើញថា ជនរងគ្រោះពិតជាបានស្លាប់ ដោយសារចង ក សម្លាប់ខ្លួនឯងពិតប្រាកដមែន។

បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានកម្លាំងជំនាញ បានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យ តាមប្រពៃណី៕ កូននាគ

LEAVE A REPLY

Please enter your comment!
Please enter your name here