ភ្នំពេញ៖មានការភ្ញាក់ផ្អើលមួយកើតឡើង កាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ១១០ កែងផ្លូវ១៧នៅចំណុចជិតផ្សារចាស់ ស្ថិតនៅក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ បន្ទាប់ពីមានបុរសធាក់ស៊ីក្លូម្នាក់បានខ្យល់គដេកស្លាប់នៅលើស៊ីក្លូដូចមនុស្សដេកលក់ ។
អ្នកធាក់ស៊ីក្លូរូបនេះមានឈ្មោះ ឈិល វណ្ណ អាយុ ៤៦ឆ្នាំ មុខរបរធាក់ស៊ីក្លូ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើត ខេត្តព្រៃវែង ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅវេលាម៉ោង ៨យប់ប្រជាពលរដ្ឋ បានឃើញបុរសជាអ្នកធាក់ស៊ីក្លូម្នាក់ ដេកនៅលើស៊ីក្លូជាច្រើនម៉ោងមកហើយមិនកម្រើកខ្លួន សោះក៏នាំគ្នាចូលទៅដាស់តែមិនព្រមភ្ញាក់ ក៏បាននាំគ្នាដាស់ម្តងហើយម្តងទៀតទើបដឹងថាគាត់ស្លាប់បាត់ទៅហើយតែមិនដឹងស្លាប់តាំងពីពេលណានោះទេ ក៏នាំគ្នា រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញចុះមកដល់កន្លែងកើតហេតុ ធ្វើកោ សល្យវិច័យសន្និដ្ឋានថា បុរសនេះស្លាប់ដោយខ្យល់គរ ហើយបានដឹកសពយកទៅតម្កល់ទុកនៅវត្តទួលសង្កែ ដើម្បីរង់ចាំសាច់ញាតិមកទទួលយក ទៅបូជាតាមប្រពៃណី ៕ អូន ធួក
