ធ្វើការប្រហែសទាញទុយយោបូមស៊ីម៉ង់ត៍ប៉ះខ្សែកាប្លិអគ្គិសនីឆក់ស្លាប់ម្នាក់ របួសម្នាក់

ភ្នំពេញ ៖ កម្មករ​លាយ​បេតុង​ម្នាក់​ស្លាប់ខ្ោចខ្លួន និង​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់ ក្នុង​ហេតុការណ៍​ឆក់​ខ្សែភ្លើង កាលពី​វេលា​ម៉ោង០៩ និង១៥នាទីព្រឹក ថ្ងៃទី៣១ មករា ឆ្នាំ២០១៧នេះ ខណៈ​កំពុងធ្វើការ​ចាក់​បេតុង​នៅ​សំណង់​ផ្ទះល្វែង​មួយកន្លែង ស្ថិត​តាម​បណ្តោយ​ផ្លូវ​អូរ​ដឹ​ម​កប់​ស្រូវ ក្នុងភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ។
ជនរងគ្រោះ​ដែល​ស្លាប់ ឈ្មោះ​ហ៊ិ​ន សា​វី អាយុ២៤ឆ្នាំ (ឆេះ​ខ្លោច​ខ្លួន) ជា​កម្មករ​លាយ​បេតុង​ជិះ​តាម​ឡាន មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ និង​អ្នករងរបួស មិន​ត្រូវបាន​អត្តសញ្ញាណ​ទេ ។

សាក្សីបានឲ្យដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំង២នាក់​ជា​កម្មករ​នោះ បាន​ជិះ​តាម​រថយន្ត​បូម​បេតុង​ស៊ីម៉ង់ត៍ មាន​ពាក់​ស្លាក​លេខ​ភ្នំពេញ 5A-1154 ។ លុះ​មកដល់​កន្លែង ដែលជា​សំណង់​ផ្ទះល្វែង​នោះ ក៏បាន​រៀបចំ​ត​ទុយោ​ដែក​បូម​បេតុង​ដាក់​កន្លែង​សាងសង់​នោះ ទើបតែ​បូម​បាន​ម្តង ស្រាប់តែ​ទុយយោ​ដែក​ប៉ះ​ជាមួយ​ខ្សែកាប្លិអគ្គិសនី ក៏​បណ្តាលឱ្យ​ផ្ទុះ​ឆក់​និង​ឆាបឆេះ​ខ្លួន​ជនរងគ្រោះ​ម្នាក់ស្លាប់ ម្នាក់របួសធ្ងន់ត្រូវដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ៕     អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *