ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ជនសង្ស័យ២នាក់ ករណីលួចទូរស័ព្ទដៃ

0
131

ភំ្នពេញ ៖ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ វេលាម៉ោ២១និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានទទួលឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីលួចទូរស័ព្ទដៃ នៅចំណុចក្នុងផ្សារអ៊ីអន២ ផ្លូវ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលបង្កឡើងដោយជនសង្ស័យ០៦នាក់ គេចខ្លួន០៤នាក់ (ស្រីក្តី , ស្រីតូច , ស្រីអូន , នាត) កាលពីថ្ងៃទី១០-១១-២០១៩ វេលាម៉ោង១៤និង៣០នាទីរសៀល (នៅក្នុងរូបភាពកាំម៉ារ៉ានៅក្នុងផ្សារអ៊ីអន២)។

ជនសង្ស័យ២នាក់រួមមាន ៖ ១-ឈ្មោះ ចាន់ ធី ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិព្រែកព្នៅ សង្កាត់ព្រៃកព្នៅ ខណ្ឌព្រែកព្នៅ (គ្មានសារធាតុញៀន) , ២-ឈ្មោះ សៀន ស្រីភ័ក្ត ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ (គ្មានសារធាតុញៀន) បានធ្វើសកម្មភាពលួចទូរស័ព្ទដៃរបស់ជនរងគ្រោះឈ្មោះ ប៊ូ សុជាតា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះលេខ២៩៦ ផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

សម្ភារៈបាត់បង់រួមមាន ៖ ទូរស័ព្ទដៃ២គ្រឿង (១-ម៉ាកអាយហ្វូន អ៊ីចមេក , OPPO និងលុយ១០៥ដុល្លារ របស់ជនរងគ្រោះ ។ សម្ភារៈបន្សល់ទុក VIVO និងណូគារចុចពិល របស់ជនសង្ស័យ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ កូននាគ

LEAVE A REPLY

Please enter your comment!
Please enter your name here