អ្នក​​រើសអេត​ចាយត្រូវម៉ូតូ បុករងរបួសធ្ងន់ម្នាក់ និង២នាក់រងរបួសស្រាល

ភ្នំពេញ៖ គួរឲ្យអាសូរក្រហើយឈឺទៀត បុរសម្នាក់រងរបួសធ្ងន់ និងកូន២នាក់រងរបួសស្រាល ខណៈដែលពួកគាត់ជិះម៉ូតូសណ្ដោងរឺម៉កដើររើសអេតចាយជាមួយនឹងកូនៗតែជាអកុសលត្រូវម៉ូតូមួយគ្រឿងទៀត បុកបណ្តាលអោយរងរបួសធ្ងន់ម្នាក់ និង២នាក់ទៀតរងរបួសស្រាល  ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩.០០នាទីយប់ថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០១៦ស្ថិតនៅតាមបណ្តោយផ្លូវបេតុងក្នុងភូមិត្រពាំងជ្រៃសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពត៌មានពីប្រជាពលរដ្ឋបានបានអោយដឹងថា មុនពេលកើតហេតុគេឃើញបុរសជាឪពុកមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ  ដោយបើកម៉ូតូសណ្ដោងរឺម៉កហើយ មានកូន២នាក់ទៀតជានាក់ដើររើសអេតចាយខណៈនោះមេឃកំពុងមានភ្លៀង ធ្លាក់យ៉ាងខ្លាំង។

បន្ទាប់មកជនរងគ្រោះធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីលិចទៅកើតហើយឆ្លងផ្លូវពីត្បូងទៅជើងស្របពេលឆ្លងបានបន្តិចត្រូវម៉ូតូមួយគ្រឿងម៉ាកស៊ុយសូគីលែតពណ៌  ទឹកប្រាក់មិនចាំស្លាកលេខបើកដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិច យ៉ាងលឿន  ទៅបុកជនរងក្រោះពេញទំហឹងបណ្តាលអោយ  ជនរងគ្រោះជាឪពុករងរបួសធ្ងន់តែ  កូន២នាក់មិនមានរងរបួសនិះទេ។

តាមប្រភពដដែលបានបន្តទៀតថា  កូនប្រុសទាំង២នាក់ភ័យស្លន់ស្លោពេកបាននាំគ្នា  ទៅហៅម្តាយបាត់ធ្វើអោយភាគីបង្កបានលើកម៉ូតូជិះរត់គិចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុជនរងគ្រោះ  ត្រូវបានប្រជាពលរដ្ឋជួយលើកដាក់ក្នុងតូបជិត  កន្លែងកើតហេតុរងចាំរថយន្តសង្គ្រោះរបស់ពេទ្យបង្អែកពោធិ៍ចិនតុងដឹកទៅព្យាបាល  នៅមន្ទីរពេទ្យ ព្រះកុសុមៈ ។

ចំណែកឯម៉ូតូសណ្ដោងរឺម៉ក  ត្រូវបាននគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យយក  ទៅរក្សាទុករងចាំជនរងគ្រោះមកទទួលត្រលប់ទៅវិញ៕សារ៉េត

 

 

Leave a Reply

Your email address will not be published. Required fields are marked *