នគរបាល​ព្រហ្មទណ្ឌ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​លួច​រថយន្ត​

0
94

​ភ្នំពេញ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​អធិការ​ខណ្ឌ​ជ្រោយចង្វារ សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​កម្រិតធ្ងន់​ស្នងការ​រាជធានី​ភ្នំពេញ បាន​បំបែក​សុំ​ណុំ​រឿង​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​លួច​រថយន្ត​) ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង ០៤​និង​១៥​នាទី នៅ​ចំណុច​ផ្ទះ​លក់​គ្រឿងសំណង់​លេខ​196H ផ្លូវជាតិ​លេខ​៦ ក្រុម​៨ ភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។​

​រហូតមកដល់​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង​១៦​និង​៣០​នាទី ទើប​សមត្ថកិច្ច ធ្វើការ​ស្រាវជ្រាវ​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រួម​នឹង​រថយន្ត​របស់​ជនរ​ង​គ្រោះ​១​គ្រឿង​ម៉ាក Lexus RX 330 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2BC-8965 និង​រួម​នឹង​ឧបករណ៍​មួយចំនួនទៀត ។​

​ជនសង្ស័យ​ឈ្មោះ ផាន់ ឌី​ណា ហៅ​ទី ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ខុន​ដូរ​បាលី​២ បន្ទប់​A6 ជាន់​ទី​18 សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​(​មាន​សារធាតុ​ញៀន​)​។​

​ម្ចាស់​រថយន្ត​ឈ្មោះ សំ សុភា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ស្នាក់​ផ្ទះ​លេខ​196H ផ្លូវជាតិ​លេខ​៦ ក្រុម​៨ ភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ មុខរបរ​លក់​គ្រឿងសំណង់​។​

​បច្ចុប្បន្ន ជនសង្ស័យ​វត្ថុតាង​ត្រូវបាន​ឃាត់ខ្លួន​និង​រក្សាទុក​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​អនុវត្តតាម​នីតិវិធី ៕ កូននាគ

LEAVE A REPLY

Please enter your comment!
Please enter your name here