រើសបានគ្រាប់កាំភ្លើងធុន៨០ម.ម យកមកដំយករំសេវផ្ទុះស្លាប់

0
127

ខេត្ត​ត្បូងឃ្មុំ​៖ ​បុរស​ចំណាស់​ម្នាក់​បាត់បង់​ជីវិត​ភ្លាម​ៗ​​ បន្ទាប់ពីយកសំណល់គ្រាប់ផ្លោងពីសម័យសង្រ្គាមមកដំយកសំបកលក់ឲ្យអេតចាយ ធ្វើឲ្យ ​ផ្ទុះ​ឡើង​​លាន់កក្រើក​ដី និងភូមិកាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀលថ្ងៃ ព្រហស្បតិ៍ ៦ កើត ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង​ថ្ងៃ​ទី៣០ ខែមក​រា ឆ្នាំ២០២០ស្ថិត​នៅ​ចំណុច​ភូមិ​បេង​ឃុំ​ដារ​ ស្រុក​មេមត់ ។

ក្រោយ​កើតហេតុ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ត្រួត​ពិនិត្យ​ ក្នុង​នោះ​ក៏​ឃើញមាន​ប្រភេទ​គ្រាប់កាំភ្លើងផ្លោងប្រភទ​៦០ម.ម​មួយ​គ្រាប់​ទៀត ​ដែល​មិន​ទាន់​ផ្ទុះ​​នៅ​ឡើយ ។

លោក​វរសេនីយ៍ឯក​ ហុង គឹ​ម​ហឿ​ន អធិការ​នគរបាលស្រុក​មេមត់ បានឲ្យដឹងថា ជនរងគ្រោះ​​ឈ្មោះ ទួន វុ​ិ​ត ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅភូមិខុះកើតហេតុខាងលើ ។ មុនពេលកើតហេតុបុរស​រងគ្រោះ​បាន​យក​គ្រាប់កាំភ្លើងត្បាល់សល់ពីសង្រ្គាមទំហំ ​៨០មិល្លិម៉ែត្រ​ចាស់មួយគ្រាប់ មក​វាយ​យក​រំសេវនិងសំបកយកទៅលក់ឲ្យអេតចាយ​នៅ​ក្រោម​ដើម​ក្រខុប​មុខ​ផ្ទះ​របស់​គាត់​នៅ​ចំណុច​ភ្នំ​បុស្ស​តា​កុក ស្ថិត​នៅ​ភូមិ​បេង។ លុះដំ​បាន​តែ​បន្តិចស្រាប់តែ​គ្រាប់នេះបាន​ផ្ទុះ​លាន់​កក្រើក​តែ​ម្ដង​ និងធ្វើឲ្យជនរងគ្រោះប៉ើងជាង៤ម៉ែត្របណ្តាលឲ្យស្លាប់ភ្លាមមួយរំពេចព្រមទាំងបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពី​អ្នក​ជិតខាងតែម្តង ​។

លោកអធិការ​នគរបាល​ស្រុក​មេមត់​ប្រាប់​បន្ត​ថា​ បុរស​នេះ​ត្រូវ​អំ​បែង​គ្រាប់ផ្លោង​ចំ​ត្រង់.​ក​និង​ជើង​បណ្ដាល​ឲ្យ​ស្លាប់​មួយ​រំពេច ហើយ​បំបែក​គ្រាប់​មិន​បាន​ជះ​អំបែង​ទៅ​ប៉ះ​អ្នក​ជិតខាង​ណា​ម្នាក់ ​បណ្ដាល​ឱ្យ​រង​របួស​នោះ​ទេ​។ ​បន្ទាប់​ពី​ហេតុការណ៍​កើតឡើង​ លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​ដារបាន​រាយការណ៍​មក​រូប​លោក ​ហើយ​ក៏​បាន​ចាត់​ឱ្យ​កម្លាំង​ជំនាញ​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​ជា​បន្ទាន់នៅ​កន្លែង​កើត​ហេតុ ។ ពេលសមត្ថកិច្ចជំនាញទៅដល់ សមត្ថកិច្ច​បាន​រក​ឃើញ​គ្រាប់ទំហំ​60mm​មួយ​គ្រាប់​ទៀត ​មិន​ទាន់​ផ្ទុះ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​សាក​សព​។គ្រាប់​នេះ​ ជន​រង​គ្រោះ​បាន​រើស​យក​មក​ពីក្នុង​ព្រៃ​ជាប់​ព្រំដែន​កម្ពុជា​និង​វៀតណា​ម​ នៅ​ក្នុង​ឃុំ​ដា​ស្រុក​មេមត់ ក្នុង​ពេល​ដែល​ដើរទៅ​រក​ឃ្មុំ​ក្នុង​ព្រៃ ហើយ​បើ​តាម​ការ​សន្និដ្ឋាន​គ្រាប់​នេះ​ ទំនង​អាច​បន្សល់​ទុក​តាំងពី​សម័យ​សង្គ្រាម​មក​ម្ល៉េះ​។

លោកអធិការបន្តថា ចំណែកគ្រាប់​ដែល​មិន​ទាន់​ផ្ទុះ​មួយ​គ្រាប់​នេះ ​មន្ត្រី​ជំនាញ​បាន​ទាក់ទង​ទៅ​អង្គការ​ស៊ី​ម៉ាក់ ​ឲ្យ​មក​ទទួល​ជា​ទៅ​រក្សាទុកឬ​ក៏​យក​ទៅ​កម្ទេច​ចោល និងបានប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here