ស្រ្តីម្នាក់បានស្លាប់ ខណៈធ្លាក់ពីលើម៉ូតូត្រូវរថយន្តបុកកិន នៅសង្កាត់ពងទឹក

0
85

ភំ្នពេញ ៖ ស្រ្តីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈធ្លាក់ពីលើម៉ូតូត្រូវរថយន្តបុកកិន នៅលើផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នៅវេលាម៉ោង០៤និង១០នាទី ។

តាមរបាយការណ៍បានឲ្យដឹងថា ៖ ម៉ូតូមិនស្គាល់ម៉ាកមិនស្គាល់ស្លាកលេខ (រត់បាត់ពីកន្លែងកើតហេតុ) ។

ចំណែកអ្នករួមដំណើរពីក្រោយមិនស្គាល់អត្តសញ្ញាណបានស្លាប់នៅកន្លែងកើតហេតុ ។ ចំណែកភាគីរថយន្ដពុំស្គាល់ម៉ាកមិនស្គាល់ស្លាកលេខ (រត់បាត់ពីកន្លែងកើតហេតុ)។

តាមដំណើររឿង ៖ មុនពេលកើតហេតុ គេឃើញម៉ូតូ បើកបរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុម៉ូតូចូលជង្ហុកធ្លាក់អ្នករួមដំណើរពីក្រោយ ស្របពេលរថយន្តបើកបរពីត្បូងទៅជើងមកដល់ រួចបានកិនអ្នករួមដំណើរពីក្រោយបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្តង។

តាមរបាយការណ៍បានឲ្យដឹងថា មូលហេតុបណ្តាលឲ្យស្លាប់នេះ មកពីម៉ូតូបើកបរខ្វះការប្រុងប្រយ័ត្ន ។

បច្ចុប្បន្ន សពត្រូវបានយកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំស្រាវជ្រាវរកសាច់ញាតិ៕ កូននាគ

 

LEAVE A REPLY

Please enter your comment!
Please enter your name here