លោកសេក ហៃ អភិបាលស្រុកកូនមុំ ត្រូវមន្រ្តីរាជការដែលមានតួនាទីសំខាន់ៗ រួមគ្នាប្ដឹងពីការប្រើសម្តីអសុរោះ

0
93

ខេត្តរតនគិរី៖ លោក សេក ហៃ អភិបាលស្រុកកូនមុំ ត្រូវបានមន្រ្តីរាជការដែលមានតួនាទីសំខាន់ៗ ក្នុងស្រុកកូនមុំ ក៏ដូចជាតំណាងឲ្យប្រជាពលរដ្ឋទូទាំងស្រុកដែលគេអះអាងថា បានទទួលរងការឈឺចាប់ពីសំណាក់រូបលោកប្រើកាយវិការនិងសម្តីអសុរោះ បាននាំគ្នាប្តិតមេដៃធ្វើលិខិតផ្ញើជួនលោក ប៊ូ ឡាំ អ្នកតំណាងរាស្រ្តប្រចាំមណ្ឌលខេត្តរតនគិរី ដើម្បីសុំជួយអន្តរាគមន៍ស្វែងរក យុត្តធម៌ ជួនពួកគាត់។ ប៉ុន្តែរហូតមកដល់ពេលនេះ មន្រ្តីរាជការទាំងនោះ នៅមិនទាន់ទទួល បានយុត្តិធម៌ និងដំណោះស្រាយ ពីសំណាក់ថ្នាក់ដឹកនាំ នៅឡើយទេ។ នេះបើយោងទៅតាមមន្ត្រីម្នាក់ក្នុងចំណោមមន្រ្តីជាច្រើននាក់ ដែលបានចុះហត្ថលេខាលើ លិខិតផ្ញើជូនតំណាងរាស្រ្តកាលពីពេលកន្លងទៅ។

ប្រភពបានឲ្យដឹងទៀតថា ដោយសារតែទ្រាំ និងទង្វើ អសិលធម៌របស់លោក សេក ហៃ ដែលជាអភិបាលស្រុកកូនមុំ មិនបាន ទើបមន្រ្តីរាជការដែលមានតួនាទីមួយចំនួន រួមមានចាប់ពីប្រធាន អនុប្រធានការិយាល័យ អធិការ អធិការរង នៃស្រុកកូនមុំ បាននាំគ្នាផ្ញើលិខិតគោរពជួនលោក ប៊ូឡាំ អ្នកតំណាងរាស្រ្តខេត្តរតនគិរី ដើម្បីសុំអន្តរាគមន៍ និងផ្តល់ភាពយុត្តិធម៌ ដល់ពួកគាត់ដែលជាមន្រ្តី ដែលតែងតែទទួលរងគ្រោះពីលោក សេក ហៃ អភិបាលស្រុកកូនមុំ បានប្រើពាក្យអសុរោះ ជេរ ប្រមាថ និងគំរាមដកតួនាទីរបស់ពួកគាត់ថែមទៀត។

តាមលិខិតរបស់មន្រ្តីរាជការ ស្រុកកូនមុំ ដែលបានគោរពផ្ញើជួនលោក ប៊ូ ឡាំ អ្នក តំណាងរាស្រ្តមណ្ឌលខេត្តរតនគិរី ចុះថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ២០១៩ បញ្ជាក់ថា យើងខ្ញុំទាំងអស់គ្នាជាមន្រ្តីរាជការ នៃស្ថាប័នជំនាញ ក៏ដូចជា តំណាង ឲ្យប្រជាពលរដ្ឋទូទាំងស្រុកកូនមុំដែល ទទួលរងការឈឺចាប់ពីសំណាក់លោកសេក ហៃ និងលោក ស្រី ផៃ លីណា ត្រូវជាភរិយារបស់ គាត់ដែលមានរាយនាមដូចខាងក្រោម ៖

ទី១ឈ្មោះថោ ប៊ុនថេត ប្រធានការិយាល័យភូមិបាលស្រុក

ទី២ឈ្មោះ ខាំ ប៉ៃសាំង អនុប្រធាន ការិយាល័យកសិកម្មស្រុក

ទី៣ឈ្មោះផន សុភាព ប្រធានការិយាល័យអប់រំស្រុក

ទី៤ឈ្មោះ ធុយ គន្ធី ប្រធានមណ្ឌលសុខភាពស្រុក

ទី៥ឈ្មោះស៊ុំ សុវណ្ណ អនុប្រធានបណ្ឌលសុខភាព ស្រុក

ទី ៦ឈ្មោះ ម៉ី សយ ប្រធានមណ្ឌលសុខភាពតឺន

ទី៧ឈ្មោះ ភោគ បូរិទ្ធ អធិការស្រុក កូនមុំ

ទី៨ឈ្មោះ ពុត សាវី អធិការរងស្រុកកូនមុំ

ទី៩ឈ្មោះ ជា សារិទ្ធ អធិការរងស្រុកកូនមុំ។

កម្មវត្ថុនៃលិខិតនេះបានស្នើសុំការអន្តរាគមន៍និងសូមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់លោក ប៊ូឡាំ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តរតនគិរី មេត្តា ផ្តល់ភាពយុត្តិធម៌ ដល់យើងខ្ញុំដែល ជាមន្រ្តីដែលតែងតែទទួលរងគ្រោះពីលោក សេកហៃ អភិបាលស្រុកកូនមុំ បានប្រើពាក្យ អសុរោះ ប្រមាថនិងគំរាមដកតួនាទី របស់ពួកគាត់ទៀតផង។

នៅក្នុងខ្លឹមសារលិខិតដដែលនេះក៏បានបញ្ជាក់ឲ្យដឹងថា ចាប់តាំងពីខែមករា ឆ្នាំ២០១៨ ក្រោយពេល ប្រកាសចូលកាន់តំណែងរបស់លោកសេក ហៃ ពួកគាត់ តែងតែទទួលនូវពាក្យ អសុរោះ ប្រមាថមើលងាយ និងគំរាមដកតួនាទី មានពេលខ្លួះលោកសេក ហៃ ចង្អុលមុខ និង ដេញចេញពីអង្គប្រជុំថែមទៀតផង។

ជាមួយគ្នានោះដែរមន្រ្តីរាជការ ក៏បានបញ្ជាក់ឲ្យដឹងផងដែរថាតើនៅសាលាស្រុកកូនមុំ មាន ឈ្មោះលោកស្រី ផៃ លីណា គាត់មានការចាត់តាំង ពីថ្នាក់លើដែររឺទេ បានជារាល់កិច្ចការទាំង ឡាយគាត់ជាអ្នកចាត់ចែង បើមិនធ្វើតាមគាត់នោះទេ គាត់តែងតែប្រើពាក្យថា ប្រាប់មេឲ្យហៅ មកណែនាំចេញ ហើយអ្នកទាំងនោះនិងត្រូវរងគំនាប ពីលោកអភិបាលស្រុក ជាមិនខានឡើយ។

សូមបញ្ជាក់ថា នៅក្នុងលិខិតដដែលនេះ ក៏បាននិយាយរៀបរាប់នូវទង្វើជាច្រើនទៀត របស់លោកសេក ហៃ អភិបាលស្រុកកូនមុំដែលបានធ្វើការគាបសង្កត់ទៅលើមន្រ្តីរាជការមួយ ចំនួននៅស្រុកកូនមុំផងដែរ។ ប៉ុន្តែរហូតមកដល់ពេលនេះមន្រ្តីរាជការខាងលើនេះនៅមិនទាន់ ទទួលបានយុត្តិធម៌នៅឡើយទេ ។

ប្រភពពីមន្ត្រីម្នាក់នៅសាលាស្រុកកូនមុំ បានឲ្យដឹងថាបន្ទាប់ពីមានការកោះប្រជុំដើម្បីរកដំណោះស្រាយ ប៉ុន្តែគ្មានលទ្ធផលនោះ ទើបនៅថ្ងៃទី៣ ខែ មករា ឆ្នាំ២០២០ លោក សេក ហៃ អភិបាលស្រុកកូនមុំ ក៏បានចេញនូវលិខិតបំភ្លឺមួយច្បាប់ ដែលមានខ្លឹមសារថា រាល់បណ្តាញសារព័ត៌មានមួយចំនួនដែលបាន ចុះផ្សាយនាពេលកន្លង មកទៅលើ លោក សេក ហៃ ដែលជាអភិបាលស្រុក ត្រូវបានជនអនាមិកឆ្លៀតឱកាសញុះញង់ឲ្យសារព័ត៌មានចុះផ្សាយបំភ្លើសពីច្បាប់ដើម ដែលជារឿងគួរ អស់សំណើច ព្រោះបំភ្លៃលើសពីការពិតទាំងស្រុង។ ប៉ុន្តែអ្វីដែលលោក សេក ហៃ ដែលជាអភិបាលស្រុក បកស្រាយនោះគ្រាន់តែជាលេសដោះបន្ទុកចំពោះការប្ដឹងចោទលោកតែប៉ុណ្ណោះ។ ដូច្នេះសូមសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល មេត្តាធ្វើការពិនិត្យស្រាវជ្រាវ ដើម្បីចាត់វិធានការណ៏ផ្លូវច្បាប់ផង៕ សំបូរ

 

LEAVE A REPLY

Please enter your comment!
Please enter your name here