ផឹកស្រាជាប្រចាំអត់គិតហូបបាយទឹក ខ្យល់គរដួលស្លាប់លើចិញ្ចើមផ្លូវ

0
891

ខេត្តកោះកុង ៖ បុរសមានវ័យប្រហែល ៤១ឆ្នាំម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ផ្ងារមុខលើចិញ្ចើមផ្លូវ បង្កការភ្ញាក់ ផ្អើលទាំងព្រឹក ថ្ងៃទី១ ខែ​កុម្ភ: ឆ្នាំ​២០២០ នៅត្រង់ចំណុចចិញ្ចើមផ្លូវជាប់របងស្នងការដ្ឋាននគរបាលខេត្តកោះកុងស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មាន ជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយគេសង្ស័យថា ជនរងគ្រោះ ផឹកស្រាខ្លាំងអត់ហូបបាយបណ្តាលឲ្យខ្យល់គរដួលស្លាប់ ។

សមត្ថកិច្ចនគរបាលក្រុងខេមរភូមិន្ទបានដឹងថា ក្រោយពេលមានការភ្ញាក់ផ្អើលសមត្ថកិច្ចជំនាញនិងក្រុមគ្រូ ពេទ្យបានចុះទៅ ដល់ទីតាំង កន្លែងកើតហេតុនិងពិនិត្យធ្វើកុសល្យវិច័យរួចស្គាល់ថា សាកសពបុរសរងគ្រោះនេះ ឈ្មោះ វង្ស សុគន្ធ(ហៅតុលា) ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរស្រុកកំណើតភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
បច្ចុប្បន្នស្នាក់នៅភូមិស្ទឹងវែង ឃុំស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្ត កោះកុង បានដេកស្លាប់ផ្ងារមុខ ដោយស្លៀកខោខូវប៊យជើងវែង និងអាវយឺតដៃខ្លីពណ៌ខៀវ។

បើតាមប្រភពជាច្រើនបានឲ្យដឹងថា បុរសរងគ្រោះខាងលើ ពីមុនជាកម្មករសំណង់ តែដោយផឹក ស្រាខ្លាំងពេក ក៏ឈប់ធ្វើកម្មករសំណង់ទៅ។
ចំណែកប្រភពជាច្រើនផ្សេងទៀត បានឲ្យដឹងថា បុរសម្នាក់នេះរាល់ថ្ងៃគេឃើញតែងតែដើរសុំត្រី បង្គារ តាមផ្សារ និងសុំលុយគេទៅទិញស្រាផឹក ហើយដេកក្រោមដើមឈើនៅតាមចិញ្ចើមផ្លូវគ្រប់កន្លែង អត់ហូបបាយទើបបណ្តាលដួលស្លាប់តែម្តង ។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ក្រោយពីធ្វើការត្រួតពិនិត្យដោយមន្ដ្រីជំនាញផ្នែកកោសល្យ វិច័យនៃស្នងការ ដ្ឋាននគរបាលខេត្តកោះកុង និងមន្ត្រីនៃមន្ទីរសុខាភិបាលរួចមក ទើបដាក់ការសន្និដ្ឋានថា ជនរង គ្រោះខាងលើ ពិតជាស្លាប់ដោយសារដួលទៅប៉ះចំវត្ថុរឹងបែកលើចិញ្ចើមខាងឆ្វេង។ មូលហេតុជនរងគ្រោះផឹកស្រាខ្លាំងជាប្រចាំ ពុំហូបបាយទឹក ទើបបណ្តាលឲ្យខ្យ់គរដួលស្លាប់ ដោយខ្លួនឯងពិតប្រាកដមែន។ សពបុរសរងគ្រោះត្រូវបានដឹកតាមរថយន្តមន្ទីរពេទ្យបង្អែកខេត្តកោះកុងយកទៅប្រគល់ឲ្យទៅសាច់ញាតិធ្វើបុណ្យទៅតាមប្រពៃណី ៕ សំបូរ

 

LEAVE A REPLY

Please enter your comment!
Please enter your name here