មិនរាងចាលចេញពីមណ្ឌលកែប្រែគ្រឿងញៀន ប្រើហិង្សាបំផ្លាញទ្រព្យអ្នកដទៃដដែល

0
94

ខេត្តកណ្ដាល: សមត្ថកិច្ចបានឃាត់ខ្លួនយុវជនម្នាក់ដែលកន្លងមកធ្លាប់ប្រើប្រាស់គ្រឿងញៀនរហូតមានសភាពញៀនថ្នាំ និងរករឿង ឪពុកម្ដាយ បងប្អូន អ្នកជិតខាង ហើយឪពុកម្ដាយធ្លាប់បានយកជនសង្ស័យទៅដាក់នៅមណ្ឌល
កែប្រែបន្សាបថ្នាំញៀន ឱកាសខ្ញុំ រយ:ពេល៣ខែមកហើយ តែពេលត្រឡប់មកផ្ទះវិញនៅតែមិនកែខ្លួន នៅបន្តជក់ថ្នាំញៀន និងបង្កហិង្សាដល់គ្រួសារនិងអ្នកដទៃដដែល ។

ហេតុការណ៍នេះបានកើតមានឡើងនៅវេលាម៉ោង២និង៣០នាទីអធ្រាត្រថ្ងៃ អាទិត្យ ៩ កើត ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ ចំណុចភូមិ ក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
សមត្ថកីច្ចនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនរងគ្រោះដែលដោយការបញរើហិង្សាពីសំណាក់ជនសង្ស័យមានចំនួន២នាក់
១-ឈ្មោះ ឈួន ផាន់ណា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរមុខរបរ គ្រូបង្រៀន មានទីលំនៅភូមិឃុំកើតហេតុ(ខូចខាត អំពូលភ្លើង ចំនួន០១ បាក់ជើងកាំមេរ៉ាសុវត្ថិភាព ចំនួន០១ និង ខូចខាតទំនិញមួយចំនួន)។
២-ឈ្មោះថៃ សុភក្រ្ត័ ភេទប្រុសអាយុ៣៦ឆ្នាំ ជនជាតិខ្មែរមុខរបរ លក់ដូរ មានទីលំនៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល(ខូចខាតកញ្ចក់ទ្វារតូបលក់កាហ្វេចំនួន០១ផ្ទាំង ក្រពឹតទ្វាររូតដែកតូបលក់កាហ្វេ ០១កន្លែង និងបែក ផើងផ្កាចំនួន០១)។
ចំណែកជនសង្ស័យឈ្មោះជា សុវណ្ណដា ហៅ ហ្គោ ភេទប្រុសអាយុ ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ក្រោយបង្កហិង្សាត្រូវសមត្ថកិច្ចឃាត់ខ្លួន។
រីឯវត្ថុតាងរឹបអូសយកបានមាន ដំបងឈើមួយកំណាត់ ។
តាមប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា នៅពេលកន្លងមកជនសង្ស័យ ធ្លាប់ប្រើប្រាស់គ្រឿងញៀនរហូតមានសភាពញៀនថ្នាំ និងរករឿង ឪពុកម្ដាយ បងប្អូន ហើយឪពុកម្ដាយធ្លាប់បាន យកជនសង្ស័យទៅដាក់នៅមណ្ឌល
កែប្រែបន្សាបថ្នាំញៀន ឱកាសខ្ញុំ រយ:ពេល៣ខែមកហើយ តែពេលត្រឡប់មកផ្ទះវិញនៅតែមិនកែខ្លួន នៅបន្តជក់ថ្នាំញៀនដដែល ។ លុះដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩វេលាម៉ោង២រសៀល ជនសង្ស័យបានដើរចូលក្នុងផ្ទះរបស់ ជនរងគ្រោះឈ្មោះ ឈួន ផាន់ណា ព្រមទាំងស្ទុះចូលទៅវាយ ឈ្មោះឈួន ផាន់ណា តែឈ្មោះឈួន ផាន់ណា ចេះតែដើរគេចចេញ ហើយជនសង្ស័យ បានទាត់ទំនិញ របស់ឈ្មោះ ឈួន ផាន់ណា បណ្តាលឲ្យខូចខាតអស់មួយចំនួន បន្ទាប់ មកជនសង្ស័យ បានយកដំបងទៅវាយ កញ្ចក់ទ្វារតូបលក់កាហ្វេ របស់ឈ្មោះ ថៃ សុភក្រ្ត័ ជាប្អូនថ្លៃ របស់ឈ្មោះ ឈួន ផាន់ណា បណ្តាលឲ្យបែកកញ្ចក់ទ្វារ១ផ្ទាំងបន្ទាប់មក ឈ្មោះឈួន ផាន់ណា បានដាក់ពាក្យបណ្ដឹងសុំឲ្យសមត្ថកិច្ច ធ្វើកិច្ចសន្យាអប់រំ ជនសង្ស័យ នៅត្រឹម ប៉ុស្តិ៍នគរបាល ព្រែកតាមាក់។រហូតដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០វេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រជនសង្ស័យ បានយកដំបងឈើ ទៅវាយ អំពូល
ភ្លើង នៅមុខផ្ទះឈ្មោះឈួន ផាន់ណា បែក អស់១ វាយកាមេរ៉ាសុវត្ថិភាព បណ្តាលឲ្យបាក់ជើងអស់១ វាយទ្វារផ្ទះ ទ្វាររូតដែក លើកគ្រែបំបាស់ និងទាត់ធុងដាក់ទំនិញ រួចក៏ទៅវាយទ្វារដែករូតតូបលក់កាហ្វេ របស់ឈ្មោះ ថៃ សុភក្រ្ត័ ក្រពឹតខូចខាត១កន្លែង និងវាយផើងផ្កាបែកអស់១ទៀត។ បន្ទាប់មក ជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹង ឲ្យសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យមគអនុវត្តតាមនីតិវិធីដោយលែងមានការសណ្តោសដូចមុនទៀតហ់យ ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here