សិស្ស​សាលា​វិទ្យាល័យ​ជម្ពូវ័ន្ត​ម្នាក់​ជិះ​ម៉ូតូ​ត្រូវ​រថយន្ត​បុក​ពី​ក្រោយ​បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​

 

 

 

 
ភ្នំពេញ​៖​យុវជន​សិស្ស​វិទ្យាល័យ​ជម្ពូវ័ន្ត​ម្នាក់​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​តាមបណ្ដោយផ្លូវ​ត្រូវ​រថយន្ត​បុក​ពី​ក្រោយ​បណ្ដាល​ឲ្យ​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​នៅ​នឹង​កន្លែង​។​ហេតុ​ការណ៍នេះបាន​កើត​ឡើង​កាលពិវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១ខែកុម្ភ: ឆ្នាំ២០៧ នៅចំណុចមុខរោងចក្រ Crown ស្ថិតនៅ​តាមបណ្តោយផ្លូវស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

សពជនរងគ្រោះត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ រិន សារ៉ាឌី ១៧ឆ្នាំ ស្នាក់នៅភូមិចោមចៅ សង្កាត់​ចោមចៅខណ្ឌពោធិ៍សែនជ័យ រៀននៅជម្ពូនវ័ន្ត ធ្វើដំណើតដោយម៉ូតូម៉ាក zommer ស្លាកលេខភ្នំពេញ 1F-S9601 ។ ចំណែករថយន្តបង្កមិនត្រូវបានស្គាល់ម៉ាក់បើកគេចបាត់ស្រមោល។
តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​តាមបណ្ដោយផ្លូវ​វេង​ស្រេង​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​។លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ក៏​មាន​រថយន្ត​ធន់​ធំ​មួយ​គ្រឿង​ធ្វើ​ដំណើរ​តាម​ពី​ក្រោយ​ជ្រុល​ទៅ​ប៉ះ​ដៃ​ចង្កូត​ម៉ូតូ​ជនរងគ្រោះ​បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ​។ចំណែក​ឯ​អ្នក​បើកបរ​រថយន្ត​បង្ក​ហេតុ​ឃើញ​សភាព​បែប​ដូច្នោះ​ក៏​បាន​បន្ថែម​ល្បឿន​បើក​រត់​គេច​ខ្លួន​បាត់​ស្រមោល​សូន្យ​ឈឹង​។
ក្រោយពេលកើត​គេ​ឃើញ​នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ការ​វាស់វែងហើយប្រគល់សពអោយក្រុមគ្រួសារយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​គេហដ្ឋាន​។​ ដោយ​ឡែក​រថយន្តបង្កសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ​យក​មក​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់​៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *