ក្រុម​ចោរ​ជំនាញកាត់ដំបូល​ស​ង្ក័​សី​ចូល​លួច​ទូរស័ព្ទ​២៦​គ្រឿង​មានតម្លៃ​​៥.០២៣$បាត់ពីរថ្ងៃទើបម្ចាស់ទៅប្តឹង

0
95

ខេត្តកណ្ដាល​ ៖​ ចោរមួយក្រុមបានធ្វើសកម្មភាពលួចវះដំបូលស័ង្កសីចូលលួចទូរស័ព្ទទំនើបចំនួន២៦គ្រឿង គិតជាទឹកប្រាក់​៥.០២៣$​ពីផ្ទះលក់ទូរស័ព្ទមួយកន្លែងបានដោយសុវត្ថិភាព តែក្រោយកើតហេតុម្ចាស់ផ្ទះមិនទាន់ដាក់ពាក្យបណ្តឹងដល់សមត្ថកិច្ចនៅឡើយទេ លុះពីរថ្ងៃក្រោយមកទើបដាច់ចិត្តទៅប្តឹង ធ្វើឲ្យសមត្ថកិច្ចជំនាញ បានត្រឹមបើកការស្រាវជ្រាវប៉ុណ្ណោះ ។

ករណី​ក្រុម​ចោរ​កាត់​ស​ង្ក័​សី​ដំបូលផ្ទះ​ ចូល​លួច​ទូរស័ព្ទ​ សរុប​២៦​គ្រឿង​ គិត​ជា​ទឹកប្រាក់​សរុប​ចំនួនកម្លាំង​ជំនាញ​និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​រកា​កោង​ទី​១​ ៥០២៣ ដុល្លារ កើតឡើងកាលពីយប់ថ្ងៃទី ៤ ខែ កុម្ភៈឆ្នាំ២០២០ នៅភូមិ​ពាម​ ឃុំ​រកា​កោង​ទី​១​ ស្រុក​មុខកំពូល​ ខេត្តកណ្តាល​ ហើយរហូតដល់​ថ្ងៃ​ទី​៦​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ វេលា​ម៉ោង​៦ព្រឹក ទើបជនរងគ្រោះទៅដាក់ពក្យាបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ។​

​តាម​របាយការណ៍​របស់​អធិការដ្ឋាននគរបាលស្រុកមុខកំពូលបាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ប៉ូ​ សុ​ខន​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ អាជីវករ​ (​លក់​ទូរស័ព្ទ​)​ មាន​ទីលំនៅ​សព្វថ្ងៃ​ ភូមិ​ពាម​ ឃុំ​រកា​កោង​ទី​១​ ស្រុក​មុខកំពូល​ ខេត្តកណ្តាល​។​ រីឯ​ជនសង្ស័យ​ មិន​ស្គាល់​អត្តសញ្ញាណ​និងមានគ្នាចំនួនប៉ុន្មានក់នៅឡើយ  ។​

​តាម​របាយការណ៍​របស់ជនរងគ្រោះប្រាប់ថាគាត់បាត់បង់សម្ភារ​​រួម​មាន​ ៖​ ១.​ទូរស័ព្ទ​ម៉ាក​ vivo​ ចំនួន​១៣​គ្រឿង​គិត​ជា​ទឹកប្រាក់​ ចំនួន​៣.០៧១$២,​ ទូរស័ព្ទ​ម៉ាក​oppo​ ចំនួន​០៥​គ្រឿង​គិត​ជា​ទឹកប្រាក់​៩៧៤$,​ ទូរស័ព្ទ​ម៉ាក​ហូ​វ៉ៃ​ ចំនួន​០១​គ្រឿង​គិត​ជា​ទឹកប្រាក់​២០៥$,​ ទូរស័ព្ទ​ម៉ា​ករៀ​មី​ ចំនួន​២​គ្រឿង​គិត​ជា​ទឹកប្រាក់​២៥៨$,​ ទូរស័ព្ទ​ម៉ាក​សាំ​សុង​ចំនួន​០២​គ្រឿង​គិត​ជា​ទឹកប្រាក់​១៩០$,​ ទូរស័ព្ទ​ម៉ាក​ អាយ​ហ្វូ​ន​ ៣​គ្រឿង​គិត​ជា​ទឹកប្រាក់​ចំនួន​ ៣២៥$,​ សរុប​ចំនួន​២៦​គ្រឿង​គិត​ជា​ទឹកប្រាក់​សរុប​ចំនួន​ ៥.០២៣$​។​

​វត្ថុ​តាង​ចាប់​យក​រួម​មាន​ ៖​ កន្ត្រៃ​ចំនួន​០១(​តូច​),​ ស្រោម​បិត​មុខ​០១​ពណ៌​ខ្មៅ​ខៀវ​,និង អង្រឹង​ចំនួន​៣​ខ្សែ​។​

​ជនរងគ្រោះបានឲ្យដឹងទៀតថា​ នៅ​ថ្ងៃ​ទី​៤​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ វេលា​ម៉ោង​៧យប់ គាត់បាន​អង្គុយ​ ហូប​បាយ​និង​ផឹកស្រា​នៅ​ក្នុងផ្ទះ​ជាមួយ​ប្អូនប្រុស​ឈ្មោះ​ ប៉ូ​ សុខ​លី​ន​ ដោយផឹក​បណ្តើរ​ លក់ស្រាបៀរ និងទូរស័ព្ទ​បណ្តើរ​ ហើយ​មាន​អ្នក​ជិតខាង​ មក​ទិញ​ឆ្នាំង​សាក​ ទូរស័ព្ទ​ និង​ស្រា​បៀរ​ ជា​ធម្មតា​។​ រហូត​ដល់​ម៉ោង​១១យប់គាត់បាន​បិត​ទ្វារ​ចូល​ដេក​ ក្នុង​នោះ​បាន​ចាក់សោ​ទូ​ដាក់​ទូរស័ព្ទ​ រួច​ក៏​មក​ដេក​លេង​ជាមួយ​កូន​នៅ​ក្រៅ​បន្ទប់​មុខ​ទូដាក់​ទូរស័ព្ទ។​ រហូត​ដល់​ម៉ោង​១២ពាក់កណ្តាលអធ្រាត្រទើប​ចូល​ដេក​ក្នុង​បន្ទប់​ជាមួយ​ប្រពន្ធ​និង​កូន​។​ លុះដល់​វេលា​ម៉ោង​៦​និង​០០​នាទី​ព្រឹក​ ថ្ងៃ​ទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ កូនប្រុស​របស់​គាត់​ឈ្មោះ​ ខុ​ម​ សុវណ្ណ​ឆៃ​ បាន​មក​ដាស់​គាត់​ដែល​ដើម្បី​ឲ្យ​បើកទ្វារ​ខ្លួន​ទៅ​រៀន​ ហើយ​ក៏​បានឃើញ​ដំបូលផ្ទះ​មាន​ស្នាម​កាត់​ស​ង្ក័​សី​ចំនួន​០១​កន្លែង​ (​ប្រហោង​ប្រហែលកន្លះម៉ែត្រ៤ជ្រុង)​ និង​អង្រឹង​ចំនួន​៣​ចង​ជាប់​ធ្នឹម​ដែក​ទម្លាក់​ចុះ​ក្រោម​ចំនួន​១​ និង​នៅ​លើ​ឥដ្ឋការ៉ូ​ចំនួន​២​ ។ពេលឃើញដូច្នេះកូនមក​ដាស់​គាត់ប្រាប់ថា​ (​ប៉ា​ដំបូលផ្ទះ​យើង​រហែក​)​។ពេល ឮ​ដូច្នេះ​គាត់បាន​ក្រោក​ពី​ដេក​ ក៏​ស្ទុះ​ទៅ​មើល​ជាមួយ​កូន​នៅ​កន្លែង​ទូរ​ដាក់​ទូរស័ព្ទ​ ឃើញ​ប្រអប់​ដាក់​ទូរស័ព្ទ​ជា​ច្រើននៅ​រាយ​ប៉ាយ​នៅ​លើ​ឥដ្ឋការ៉ូ​ ហើយ​ឃើញ​ស្នាម​គាស់​ទូដាក់​ទូរស័ព្ទ​នៅ​ចន្លោះ​កណ្តាល​គេ​ ចំនួន​មួយ​កន្លែង​ (​លើ​ក្រោម​)​ ហើយ​បាត់បង់​ទ្រព្យសម្បត្តិ​ដូច​បាន​រៀបរាប់​ខាងលើនោះតែម្តង។​ ក្នុង​នោះ​ដែរជនសង្ស័យ​បាន​បន្សល់​ទុក​វត្ថុ​តាង​ ដូចដែល​បាន​ចាប់​យក​ ។​

ប្រភពដដែលបានឲ្យដឹងទៀតថា បន្ទាប់​មក​រូបគាត់បាន​ប្រ​មែ​ប្រមូល​វត្ថុ​តាង​ និង​ រៀបចំ​ឥ​វ៉ា​ន់​ឡើង​វិញ​ ដោយ​មិន​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ឡើយ​។​ លុះដល់​វេលា​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃ​ដដែល​ គាត់ក៏​បាន​ទូរស័ព្ទ​មក​ប្រាប់​ពូ​ឈ្មោះ​ អ៊ឹម​ នៅ​ ជាអនុប្រធាន​ភូមិ​ព្រែក​ផ្តៅ​ ឃុំ​រកា​កោង​ទី​១​ថា​ ​មាន​ចោរ​កាត់​ដំបូលផ្ទះខ្ញុំ​ចូល​លួច​ទូរស័ព្ទ​។​ ដល់​វេលា​ម៉ោង​១១​និង​៣០​នាទីព្រឹក​ថ្ងៃ​ដដែល​ ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ពី​ឈ្មោះ​ អ៊ឹម​ នៅ​ ថា​ ​ មាន​ករណី​ ចោរលួច​គាស់​ដំបូលផ្ទះ​យក​ទូរស័ព្ទផ្ទះក្មួយគាត់រួចមក​ សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​រកា​កោង​ទី​១​ បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ ពិនិត្យ​ឃើញ​ស្នាម​គាស់​ដំបូល​ស​ង្ក័​សី​មួយ​កន្លែង​ទំហំ​ប្រហែល​កន្លះ​ម៉ែត្រ​ពិតប្រាកដ​មែន​។​ បន្ទាប់​មក​បាន​ធ្វើការ​ចាប់​យក​វត្ថុ​តាង​ខាងលើ​ពី​ជន​រង​គ្រោះ​ យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​ តែ​ជន​រង​គ្រោះ​មិន​បាន​ដាក់​ពាក្យបណ្តឹង​ទេ​ ។​ រហូត​មក​ដល់​ថ្ងៃ​ទី​០៦​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១១​និង​០០​នាទី​ ទើប​ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​រកា​កោង​ទី​១​ និងអធិការដ្ឋាននគរបាលស្រុកមុខកំពូល ។​
​បន្ទាប់​ពី​ជន​រង​គ្រោះ​ដាក់​ពាក្យបណ្តឹង​រួច​ កម្លាំង​ជំនាញស្រុក​និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​រកា​កោង​ទី​១​ បានទញរឹមចុះ​ធ្វើការ​ស្រាវជ្រាវ​ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​តែប៉ុណ្ណោះ តែសង្ឃឹមថាវែកមុខជនដៃដល់ឃើញឬមិនឃើញនោះមិនទាន់ដឹងនៅឡើយ ៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here