ទីតាំងជល់មាន់នៅ​ខាង​ក្រោយ​បន្ទាយ​៩១ត្រូវ​កម្លាំង​នគរបាល​សហការ​ជាមួយ​ចៅ​សង្កាត់​ចោមចៅ​ចុះ​បង្ក្រាប​អ្នកលេងរត់បាតជើងសព្រាត

 

 

 

 

 

ភ្នំពេញ​៖​កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅសហការជាមួយកម្លាំងសង្កាត់ចោមចៅ បានបើកប្រតិបត្ដិការចុះបង្ក្រាបវង់ល្បែង ស៊ីសង​ជល់​មាន់​និង​បៀរ​អាពោង​ដែលបាន លួចលេងរត់​ចែក​ជើង​គ្នា​សព្រាត​។​ហេតុ​ការណ៍នេះបាន​កើត​ឡើង​កាលពីរសៀលថ្ងៃទី១ ខែកុម្ភ: ឆ្នាំ ២០១៧ ស្ថិតនៅជិតបន្ទាយ៩១ក្នុង​ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ករណី​ចុះ​បង្ក្រាប​អ្នកញៀនល្បែងទាំងប្រុសទាំងស្រីនេះបាននាំគ្នារត់ប្រសេចប្រសាចបាតជើង.សព្រាតដោយបន្សល់ទុកមាន់គករស់ចំនួន៤ក្បាល់និងងាប់១ក្បាល់ ថែមទាំងសំភារ:មួយចំនួន នៅពេលដែលឃើញកម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោមចៅ​សហការ​ជាមួយ​ចៅ​សង្កាត់​ចោមចៅ​ដឹក​នាំ​កម្លាំង​ចុះទៅបង្ក្រាប​។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ដ្រីនគរបាលសង្កាត់ចោមចៅបានអោយដឹងថា៖ បើទោះបីកម្លាំងសមត្ថកិច្ចមិនបានឃាត់ខ្លួនអ្នកញៀនល្បែងណាម្នាក់នោះ​ទេ។ប៉ុន្តែកម្លាំងសមត្ថកិច្ចបាន ដកហូតបានមាន់ចំនួន៥ក្បាលគឺនៅរស់៤ក្បាល់និងងាប់មួយក្បាល រួមទាំងសម្ភារៈ នៅនឹងកន្លែងជាក់ស្ដែង ដូចជា បៀរ កំរាលសំរាប់លេងអាប៉ោង ជាដើម ។

​តាម​ប្រភព​ដដែល​បានបន្ដថា ប្រតិបត្ដិការ ខាងលើនេះ ធ្វើឡើងដើម្បីអនុវត្ដគោល នយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជ រដ្ឋាភិបាល និងតបតាម ការណែនាំរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ឱ្យលុបបំបាត់ចោលល្បែង ស៊ីសងខុសច្បាប់ ដែលកើតមានឡើងនៅ ក្នុងមូលដ្ឋានរបស់ខ្លួន ជៀសវាងបង្កជាបទ ល្មើស លួច ឆក់ ប្លន់ ជាដើម ។

ជាមួយគ្នានេះ លោកអធិការខណ្ឌពោធិ៍សែនជ័យ ក៏បានបញ្ជាក់គ្រប់ប៉ុស្តិ៍ទាំងអស់ត្រូវបង្កើនកិច្ចសហប្រតិបត្ដិការ រវាងសមត្ថកិច្ច និងប្រជាពលរដ្ឋទប់ ស្កាត់បទល្មើសនានា នៅក្នុងមូលដ្ឋានរបស់ខ្លួន​អោយ​អស់​កុំ​ឲ្យ​មាន​សេសសល់​នោះ​ឡើយ​៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *