ប៉ុនប៉ងរំលោភសេពសន្ថវៈប្រពន្ធគេតែមិនបានសម្រេច ប្តីមកទាន់ដាក់មេប្រូចនគរបាលចាប់ទាល់តែបាន

0
86

 

ខេត្តក្រចេះ:  សមត្ថកិច្ចនគរបាលស្រុក ព្រែកព្រះសព្វ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ពីបទប៉ុនប៉ងរំលោភសេពសន្ថវ:លើប្រពន្ធគេតែមិនបានសម្រេចដោយសារជនរងគ្រោះដឹងខ្លួនទាន់កើតមានការប្រតាយប្រតប់គ្នា និងប្តីមកទាន់ ។

ការឃាត់ខ្លួនបុរសខាងលើប្រព្រឹត្តទៅកាលពីថ្ងៃ អាទិត្យ ១​រោច ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០២០ នៅផ្ទះជនសង្ស័យ នៅភូមិ-ឃុំ-ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដោយផ្អែកតាមពាក្យបណ្តឹងរបស់ស្រ្តីរងគ្រោះអាយុ២៦ឆ្នាំម្នាក់។

សមត្ថកិច្ចនគរបាលស្រុកព្រែកប្រសព្វបានឲ្យដឹងថា កាលពីយប់ថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២០ ជនសង្ស័យ ឈ្មោះ ហៀន វុទ្ឋី ហៅក្រៅ ពៅ អាយុ៥៣ឆ្នាំ មុខរបរ កសិករ រស់នៅឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វបានលួចបើកទ្វារចូលទៅក្នុងបន្ទប់ស្រ្តីរងគ្រោះអាយុ២៦ឆ្នាំ ដែលកំពុងដេកជាមួយកូន  ស្ថិតនៅស្រុកព្រែកប្រសព្វ ដោយប៉ុនប៉ងចាប់រំលោភសេពសន្ថវៈ ខណ:ដែលប្តីរបស់ស្រ្តីរងគ្រោះមិននៅផ្ទះ។ តែសកម្មភាពប៉ុនប៉ងចាប់រំលោភនេះមិនបានសម្រេចទេ ដោយសារមានការប្រតាយប្រតបគ្នាទៅវិញទៅមក រវាងជនសង្ស័យ និងស្រី្តរងគ្រោះ។ ស្របពេលកំពុងមានការប្រតាយប្រតប់គ្នានោះ ស្រាប់តែប្តីស្រ្តីរងគ្រោះបានមកដល់ ហើយជនសង្ស័យភ័យក៏រត់គេចខ្លួនបាត់ទៅ បន្សល់ទុកសម្លៀកបំពាក់មួយចំនួននៅក្នុងបន្ទប់។ លុះព្រឺកឡើងថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២០ ទើបជនរងគ្រោះនិងស្វាមីបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្រុកព្រែកប្រសព្វ ។

ក្រោយទទួលពាក្យបណ្តឹង កម្លាំងនគរបាលស្រុកព្រែកប្រសព្វបានធ្វើការ ប្រមូលភស្តុតាង និង ចាប់ខ្លួនជនសង្ស័យយកទៅសាកសួរដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ខណៈដែលជនសង្ស័យបានសារភាពថាពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ពីជនរងគ្រោះប្រាកដមែន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here