បង្រ្កាប​រថយន្ត​១​គ្រឿង​លួច​ដឹក​ប្រហិត​សាច់មាន់​ចម្រុះ​ចំនួន​៥​តោននាំចូលតាមច្រករបៀង​

0
96

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ច​ចម្រុះ មាន​មន្ត្រី​ពេទ្យសត្វ​ខេត្តផងនោះ បាន​ចុះបង្ក្រាប​រថយន្ត​១​គ្រឿង​លួច​ដឹក​ប្រហិត​សាច់មាន់​ចំនួន​៥​តោន កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ ចន្ទ ២ រោច ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦ ហួស​បឹង​ឈូក ទល់មុខ​មជ្ឈមណ្ឌល​ក​ម្សា​ន្ត ហ៊ុយ​ឡេង​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។

​សមត្ថកិច្ចចូលរួមបង្រ្កាបករណីនេះបានឲ្យដឹងថា ការឃាត់​រថយន្ត​លួច​ដឹក​ប្រហិត​សាច់មាន់​៥​តោននេះត្រូវបានសមត្ថកិច្ចដឹងថាក្រុមឈ្មួញបាននាំ​ចូល​តា​ម​ច្រករបៀង​ដឹក​ចូលមក​ខេត្តបន្ទាយមានជ័យ​ហើយដោយកម្លាំងចម្រុះ ចុះ​អនុវត្តតាម​បទបញ្ជា​របស់​ក្រសួងមហាផ្ទៃ​លិខិត​ឲ្យ​បង្កើត​គណៈកម្មការ​ទប់ស្កាត់​ការ​នាំចូល​ខុសច្បាប់​នូវ​គ្រប់​ទំនិញ និង​ផលិតផល​ពី​បក្សី​ខុសច្បាប់​នាំចូល​តាម​ច្រករបៀងទើបបង្រ្កាបបានតែម្តង។

​លោក ហ៊ុយ ទូច ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ​ប្រាប់​ ​ឲ្យ​ដឹងថា ៖​ដោយមាន​ការចង្អុលបង្ហាញ និង​យកចិត្តទុកដាក់​របស់ លោក វេ​ង សុខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត និង លោក តាន់ ផាន់​ណា​រ៉ា ទទួលបន្ទុក​ជា​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​បញ្ជា​ផ្ទាល់​ឲ្យ​ក្រុម​បង្ក្រាប​បទល្មើស​ចលនា​សត្វ​របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សហការ​ជាមួយ​មន្ត្រី​បង្ក្រាប​បទល្មើស​ការិយាល័យ​ខេត្តបន្ទាយមានជ័យ​ឲ្យបានទោះក្នុងរូបភាពណាក៏ដោយ ។ លុះ​នៅ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២០ វេលា​ម៉ោង​១០​ព្រឹក ក្រុម​អន្តរាគមន៍ បាន​ចុះ​ឃាត់​រថយន្ត​មួយគ្រឿង​ម៉ាក សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ កំពត 2A – 1040 នៅត្រង់ចំណុច​ផ្លូវជាតិ​លេខ​៦ ដែល​ឈ្មួញ​លួច​ដឹក​ចេញពី​ច្រក​ប៉ោយប៉ែត​បម្រុង​ដឹក​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ។ ​ក្រោយពី​ឃាត់​រថយន្ត​ហើយ សមត្ថកិច្ច​ឆែក​ក្នុង​រថយន្ត​បាន​រកឃើញ​ប្រហិត​ចម្រុះ​ដែលមាន​ដើមកំណើត​ពី​សាច់សត្វជាពិសេសសត្វមាន់ ចំនួន​៥​តោនរួចក៏​បាន​បញ្ជូន​វត្ថុតាងទាំងនេះ​ទៅកាន់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ផងដែរ​ ៕ សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here