ដកហូតកាំភ្លើងកែច្នៃមួយដើម ក្រោយឃាត់យុវជនម្នាក់ជួញដូរថ្នាំញៀនមិនញញើតនៅរោងបុណ្យ

0
83

ខេត្តកណ្ដាល៖  សមត្ថកិច្ចនគរបាលស្រុកអង្គស្នួល បានឃាត់ខ្លួនយូវជនម្នាក់ដោយរកឃើញកាំភ្លើងកែច្នៃមួយដើម ជាមួយនឹងថ្នាំញៀនចំនួន ១៤កញ្ចប់នៅជាប់នឹងខ្លួនកាលពីព្រឺក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំនេះ នៅស្នាក់ការបុណ្យភូមិចុងបង្គោលស្ថិតភូមិចុងបង្គោលឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

មន្រ្តីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននេះ ឈ្មោះ យ៉ាន សុផារ៉ូហៅរ៉ូត អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ននៅភូមិចុងបង្គោល ឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនសង្ស័យរូបនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាមួយវត្ថុតាងនៅជាប់នឹងខ្លួនរួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យថា សារធាតុញៀន (ម៉ាទឹកកក) ចំនួន ១៤កញ្ចប់ ក្នុងនោះមធ្យម ៣កញ្ចប់ និងតូច១១កញ្ចប់និង, គ្រាប់កង់មួយចំនួន , ថង់វេចខ្ចប់ថ្នាំញៀន, ប្រដាប់ចូកថ្នាំញៀន ឧបករណ៍ប្រើប្រាស់មួយចំនួនទៀត និង កាំភ្លើងច្នៃចំនួន១ដែលគេលាក់ទុក ។

ប្រភពដដែលបានឲ្យដឹងទៀតថា បន្ទាប់ពីទទួលបានព័ត៌មានពីមហាជនល្អថា មានមុខសញ្ញាជួញដូរគ្ឬឿងញៀននៅរោងបុណ្យភូមិ ភ្លាមនោះកម្លាំងប៉ុស្តិ៍បានសហការជាមួយកម្លាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុ បានឃើញជនសង្ស័យម្នាក់ កំពុងឈនៅក្នុងរោងបុណ្យ ហើយដោយមានការសង្ស័យកម្លាំងសមត្ថកិច្ច ក៏បានឃាត់ឆែកត្រួតពិនិត្យឃើញមានថ្នាំញៀនកាន់ក្តាប់ដៃឆ្វេង និងកាំភ្លើងកែច្នៃមួយដើមលាក់ទុកនៅផ្ទះ។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ យ៉ាន សុផារ៉ូ ហៅរ៉ូត បានឆ្លើយសារភាពថា ខ្លួនបានទៅទិញថ្នាំញៀនពីបុរសម្នាក់មិនស្គាល់ នៅម្តុំក្តាន់២ រាជធានីភ្នំពេញ ដើម្បីយកមកលក់បន្ត។

ក្រោយឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងរួចមក  ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ អូន ធួក

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here