ឃាត់ខ្លួនជនសង្ស័យម្នាក់លួចគណនីហ្វេ​ស​ប៊ុកអ្នកដទៃ​ឆា​តឲ្យគេផ្ញើប្រាក់ឲ្យខ្លួនរាប់ពាន់ដុល្លារ

0
85

ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ដែលពូកែខាងលួចគណនីហ្វេ​ស​ប៊ុកអ្នកដទៃ (​ឆា​ត​Chat) ឲ្យផ្ញើប្រាក់ឲ្យខ្លួននោះ ត្រូ​វបាន​សមត្ថកិច្ចន​គ​របា​លខេត្តបាត់ដំបង​ ចាប់ខ្លួនតាមដីការបស់​អ​យ្យកា​រអមសាលាដំបូងរាជធានី​ភ្នំ​ពេ​ញ បន្ទាប់ពីកន្លងមក សមត្ថកិច្ចកិច្ចចាប់បានបក្ឃពួកពីរនាក់។

តាមប្រភពព័ត៌មានពីមន្រី្តនគរបាលស្រុកបា​ណន់ បានឲ្យដឹងថា នៅព្រឹកថ្ងៃ ពុធ ១១ រោច ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី​១៩​ ខែ​ កុម្ភៈ​ ឆ្នាំ​២០២០​ ដោយអនុវត្តតាមបទបញ្ជារប​ស់លោក​ឧត្តម​សេនីយ៍​ទោ​​ អ៊ុច​ សុខុន​ ស្នងការនៃស្នងការ​ដ្ឋា​ននគ​រ​​បាលខេ​ត្តបាត់​ដំ​បង​ និងអនុវត្តតាមដីកា​ប​ង្គា​ប់​របស់អយ្យការ​អ​ម​​សាលា​​​ដំ​បូង​រាជ​ធា​នី​ភ្នំពេ​ញ​ ព្រមទាំងបានការសម្រ​ប​សម្រួ​លលើនីតិ​​វិធីពី​​លោក​ នួន​ សាន​ ព្រះរាជអាជ្ញាអម​សាលា​​ដំ​​បូង​ខេត្ត​បាត់​ដំប​ង​ ក៏ដូចកា​រស្នើសុំកិច្ចសហការ​អ​នុវត្តរបស់នាយក​ដ្ឋា​នប្រ​ឆាំង​បទ​ល្មើស​បច្ចេកវិទ្យានៃអគ្គស្នងកា​រ​ដ្ឋាន​នគរ​បា​លជា​តិផងនោះ  ​លោកឧត្តម​​​សេនី​​យ៍ត្រី​ ជេត​ វណ្ណនី​ ស្នងការរងផែនកា​រ​​ងា​រ​ព្រ​ហ្មទណ្ឌ​ បានដឹកនាំមន្ត្រីន​គ​រ​បាល​ក្នុងក្រុម​​​ការ​​ងា​រចុះអ​នុវ​ត្តដីកានាំខ្លួន ឈ្មោះ​​ រ៉េន​ សារី​ ភេទប្រុស​ អាយុ​ ៣០ឆ្នាំ​ មានទីលំនៅ​​ស​ង្កាត់​ ចំការ​សំរោង​ ក្រុងបាត់ដំបង​​​ ខេត្ត​បាត់​​​ដំ​បង​​ ពាក់ព័ន្ធករណីលួចយ​ក​គណ​នីហ្វេស​​ប៊ុ​កអ្នក​ដ​ទៃ​ ដើម្បី(ឆាតChat)ឲ្យ​គេ​ផ្ញើប្រាក់មក​ឲ្យខ្លួនដោយចេត​នា​​នា​ពេលក​ន្លង​មក​​ ។

មន្រី្តនគរបាលស្រុកបា​ណន់ បានបញ្ជាក់ឲ្យដឹងផងដែរថា​ កាលពីថ្ងៃទី​ ២០​ខែ​ ធ្នូ​ ឆ្នាំ​២០​១៩​​ កន្លងទៅ សមត្ថកិច្ចន​គ​របា​ល​ នៃស្នង​ការដ្ឋាននគរបាល​ខេ​ត្តបា​ត់ដំប​ង​​ បានសហការជាមួយមន្រ្តីនគរបា​ល នៃស្នងការដ្ឋាននគរ​បា​ល​ខេ​ត្តកែប ធ្វើការឃាត់ខ្លួនជនស័ង្ស​យ​​ជាបុរស​២នាក់  ក្នុងករ​ណី​ (លួច​បន្លំគណនី​ហ្វេ​សប៊ុ​ករួច​ផ្ញើ​សា​រឲ្យអ្នកដទៃផ្ញើប្រាក់មកឲ្យ​ខ្លួ​ន​ ) ក្នុង​ថ្ងៃទី​​ ១៨ ​ខែ​ ធ្នូ​ ឆ្នាំ២០១៩​ ​ហើយក្នុង​​​សក​ម្មភាពជាបន្ត​ប​ន្ទាប់ មានការចូលរួមរបស់ជនសង្ស័យ ​ឈ្មោះ​​​ រ៉ែន​ សារី​ នេះផងដែរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនសង្ស័័យរូបនេះត្រូបានសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង​បញ្ជូនទៅកាន់អយ្យការអ​ម​សាលា​ដំ​បូងរា​ជធា​នី​ភ្នំពេ​ញ ដើម្បីចាត់ការបន្តតាមផ្លូ​វ​ច្បា​ប់៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here