បាត់ប្រពន្ធជាង១អាទិត្យដើររកឃើញប្រពន្ធនៅជាមួយប្រុសស្នេហ៌នៅមុខសង្កាត់ចោមចៅ

 

 

 

 

 

ភ្នំពេញ៖ បុរសម្នាក់​ឈ្លោះ​ប្រកែក​គ្នា​ជាមួយប្រពន្ធ រួច​ទៅនៅផ្ទះជាមួយ​បងប្អូនលុះបែកគ្នាជាមួយអាទិត្យសង្ស័យប្រពន្ធមានប្រុសថ្មី បានដើររក​ស្រាប់​តែ​ប្រទះឃើញ​ប្រពន្ធកំពុង​ជិះម៉ូតូជាមួយប្រុសស្នេហ៌ នៅមុខសង្កាត់ចោមចៅ។បង្កអោយមានការ​ភ្ញាក់ផ្អើលកាលវេលាម៉ោង៦៖៣០នាទីល្ងេចថ្ងៃទី ១ ​ខែគុម្ភះ​ឆ្នាំ២០១៧ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិលេខ៤ទល់មុខសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។​
បុរសជាប្តី​ឈ្មោះ​ចាន់ ចូច អាយុ២៥ឆ្នាំមុខរបរ កម្មកររោងចក្រ ដេរសុីថ្ងៃ ស្នាក់ផ្ទះជួល​ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យមានភូមិកំណើតនៅស្រុកមេសាងខេត្តព្រៃវែង។ចំណែក​ឯ​ប្រពន្ធ​ឈ្មោះ នៅ ពន្លកហៅ យ៉ា អាយុ២១ឆ្នាំ​មុខរបរដេរសុីថ្ងៃដូចគ្នាមានស្រុកកំណើតនៅស្រុកកំពង់ត្របែកខេត្តព្រៃវែង។​ ដោយ​ឡែក​​បុរសដែលគេចោទប្រកាន់មានឈ្មោះ ផល សុភា អាយុ២៥ឆ្នាំ មុខរបរកម្មររោងចក្រ ស្នាក់នៅភូមិព្រៃព្រីងខាងត្បូង សង្កាក់ចោមចៅខណ្ឌពោធិ៍ជ័យ។​

តាមប្រភពពត៌មានពី​បុរសជាប្តីបាននិយាយប្រាប់ថាមុនពេលកើតហេតុប្រពន្ធប្រាប់ប្តីអោយផ្ញើរលុយចំនួន៣ម៉ឺនរៀលសំរាប់ទិញម្ហូប ដោយ​និយាយ​ថាទៅលេងបងប្អូននៅម្តុំរោងចក្រ​ខ្យូអឹមអាយ​សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។​ បន្ទាប់មកប្រពន្ធបានទៅរសនៅបែកពីគាត់បានជាងមួយ​អាទិត្យ ដោយជារៀងរាល់ថ្ងៃពេលល្ងាចៗម៉ោងប្រមាណ៥ទៅ៦​ប្រពន្ធរបស់គាត់តែងតែ តេ​ទូរស័ព្ទមកលេងគាត់ជារៀងរាល់ថ្ងៃ។ លុះនៅវេលាម៉ោង៨ទៅ៩យប់​ខ្លួន​បានតេ​ទៅលេងវិញ ប្រពន្ធរបស់ខ្លួនមិនដែលលើក ព្រមទាំងបិទ​ទូរស័ព្ទ​ទៀតផង។​តាម​ប្រភព​ដដែល​បានបន្តទៀតថា​រូបគាត់នឹងប្រពន្ធរបស់គាត់បានរៀបការ​ជាមួយ​គ្នា​ប្រមាណជាង៤ឆ្នាំមកហើយដោយមិនមានទំនាស់នឹងគ្នាម្តងណាឡើយទើបតែផ្លែកជាងមួយអាទិត្យមុនថ្ងៃចិនសែនគឺថ្ងៃ អាទិត្យប្រពន្ធគាត់ប្លែករហូត។​ ធ្វើ​អោយ​ខ្លួន​មិន​អស់​ចិត្ត​បានដើររកពីរ​ទៅបីថ្ងៃមកហើយ​ ថែមទាំង​យករូបថតរបស់នាងដើរសួរគេ​សួរ​ឯង​ ។​រហូត​គាត់តេ​ទូរស័ព្ទ​ចូល​សួរប្រពន្ធរបស់គាត់ថានៅទីណា​ហើយឆ្លើយថា ម្តងថានៅជាមួយបងប្អូននៅម្តុំខ្យូរអឹមអាយ ហើយម្តងថានៅម្តុំលូរប្រាំ ហើយម្តងថានៅម្តុំផ្ទះ ឡរ ធ្វើ​អោយ​មិន​អស់​ចិត្ត​ខ្លួន​ជិះម៉ូតូតាមរកហើយបានឃើញប្រពន្ធខ្លួនកំពង់ឡើងជិះម៉ូតូជាមួយ បុរសខាងលើនៅមុខសង្កាត់ចោមចៅ ខ្លួន​បានចាប់ប្រពន្ធហើយបុរសខាងលើស្រែកថាចោរៗ​ផ្អើលដល់សមត្ថកិច្ចជួយអន្តរាគមន៍ភ្លាមៗ។​
បើតាមប្រភពពត៌មានពីបុរសត្រូវ គេចោទប្រកាន់បានិយាយថា នៅមុនពេលកើតហេតុនារីខាងលើដោយដែលត្រូវជាមិត្តរួមកាងារជាមួយគ្នាបានពឹងអោយឌុបទៅម្តុំខ្យូអឹមអាយតែមិនទាន់បានដឹកចេញផងត្រូវប្តីនាងមកដល់។​

ក្រោយពេលកើតហេតុសមត្ថកិច្ចបានសួរនាំភាគីទាំងសង្ខាងដោយការយល់ច្រឡំហើយមិនមានការប្តឹងផ្តល់គ្នាបន្ទាប់មកសមត្ថកិច្ចបានអោយត្រឡប់ទៅវិញផងដែរ តែចំណែកប្រពន្ធមិនហានទៅរស់នៅជាមួយប្តីវិញទេ រីឯប្តីវិបានសំពះនឹងអង្គុយ លត់ជង្គង់អោយប្រពន្ធទៅរស់នៅជាមួយខ្លួនវិញតែប្រពន្ធមិនព្រមទៅជាមួយប្តីឡើយ៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *