នៅតែមានឡាយតាមហ្វេសប៊ុកលក់ផលិតផលគ្មានអៀនខ្មាសតាមរយៈសម្តីនិងបង្ហាញភាពសិចស៊ីខូចតម្លៃស្រី្ត

0
109

ភ្នំពេញ៖ ខណៈដែលប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោហ៊ុនសែន កំពុងលើកស្ទួយកិត្តិយសសេចក្តីថ្លៃថ្នូរ និងលើកតម្កើងតម្លៃស្រី្តកម្ពុជាគ្រប់រូប រហូតមានប្រតិកម្មនឹងស្ត្រីមួយចំនួនដែលឡាយរូបភាពសីចស៊ីលក់ផលិតផលមើលទៅពុំគាប់ភ្នែក ពិសេសនាង ថៃ ស្រីនាង ដែលត្រូវសមត្ថកិច្ចនាំខ្លួនទៅតុលាការកាលពីរសៀលថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២០ពាក់ព័ន្ធរឿងនេះ គេសង្កេតឃើញនៅតាមបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនហាក់គ្មានកោតញញើត ក្រែងរអារសមត្ថកិច្ចបន្តិចសោះ ។ គេបានឃើញនៅក្នុងទំព័រហ្វេសប៊ុកខ្លះ ម្ចាស់គណនីដែលភាគច្រើនតែស្រ្តីមានសម្រស់ឆើតឆាយបានឡាយផ្ទាល់នូវរូបសម្ភស្សសិចស៊ីរបស់ខ្លួនក្នុងសម្លៀកបំពាក់លិចលើលិចក្រោមស្ទើរមើលឃើញដល់គ្រឿងក្នុង ព្រមទាំងសរសេរនិងធ្វើអត្ថាធប្បាយនូវសម្តីអសុរោះជាច្រើនដើម្បីលក់ផលិតផលរបស់ខ្លួនឆាប់ដាច់។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកឈ្មោះ ចមខ្វាន់ សាខាឫស្សីកែវ មានលក់តាញុំឲ្យស្បែកស នាងសរសេរថា« តោះមិត្តនារីណាខ្លះដែលមានបញ្ហារោគស្រី្ត ឈប់បារម្ភទៀតចាស ងាកមកប្រើជាមួយទឹកអនាម័យ នារីវេទមន្ត នេះម្តងមើល ធានាថាល្អប្រើ បាត់កង្វល់រឿងស្ត្តី្រទាំងអស់ ពិសេសឲ្យ មីអូនយើងពណ៌ស៊ីជម្ពូ នឹងរួមតូចដូចក្រមុំម្តងទៀតអ៊ីចឹង»ពោលបានន័យនិយាយចង់សំដៅផ្លូវភេទនារី ។ ចំណែកស្រ្តីម្នាក់ទៀតមានវ័យជាង៣០ឆ្នាំ ដែលពាក់អាវរឹបមើលចង់ឃើញចុងសុដន់ បង្វិលខ្លួនមុខកាម៉េរ៉ាធ្វើឲ្យសំពត់ខ្លីប៉ើងមើលដល់ខោក្នុង បានឡាយលក់ខ្លួន តាមBIGOLive អត់មានកេរ្ដិ៍ខ្មាស។ នាងឡាយវីដេអូលក់ប្រដាប់ភេទរបស់នាងចាប់ពីតំលៃ៣០ដុល្លារដល់១០០ដុល្លារទៅតាមសេវាផ្សេងៗគ្នា ថែមទាំងប្រាប់ពីចំណុចទីតាំងដែលនាងរស់នៅនិងប្រកាសលេខទូរស័ព្ទជាសាធារណៈដើម្បីឲ្យប្រុសៗទាក់ទងទៅរកនាងទៀងផង ។ ទាំងនេះគ្រាន់តែជាផ្នែកមួយដែលស្រ្តីគ្មានសិលធម៌ក្នុងសង្គមទាំងនោះបានយកមកប្រព្រឹត្តដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនធ្វើឲ្យខូចតម្លៃនិងប្រពៃណីស្រ្តីខ្មែរ ខណៈដែលគេមិនទាន់បានដឹងថានៅមានគណនីហ្វេសប៊ុកប៉ុន្មានទៀតបានប្រព្រឹត្តទង្វើអសិលធម៌បែបនេះដែរ ។ កត្តាទាំងនេះអាជ្ញាធរមានសមត្ថកិច្ចជាពិសេសសមត្ថកិច្ចជំនាញ គួរតែស្រាវជ្រាវនិងទប់ស្កាត់រាល់ការឡាយលក់ផលិតផលតាមហ្វេសប៊ុកឬតាមប្រព័ន្ធផ្សេងៗ ដែលធ្វើប៉ះពាល់ដល់តម្លៃស្រ្តីឲ្យបាន ទោះក្នុងរូបភាពណាក៏ដោយ ៕ អូន ធួក

 

LEAVE A REPLY

Please enter your comment!
Please enter your name here