ក្របួចចោរប្លន់ម ៣នាក់ ក្រោយធ្វើសកម្មភាពជាច្រើនលើក នៅខណ្ឌពោធិ៍សែនជ័យ

0
98

លោក ម៉ន វុធី អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh news ឱ្យដឹងនៅថ្ងៃទៅ២២ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ក្រុមចោរទាំងនោះបានធ្វើសកម្មភាព ប្លន់ជនរងគ្រោះ កាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ចំណុចផ្លូវជាតិលេខ៤ ភូមិអង្គរកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក ម៉ន វុធី បានឱ្យដឹងថា ជនសង្ស័យរួមមាន៖

*ទី១៖ ឈ្មោះ ហុយ សុភ័ក្ដ្រ អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ
*ទី២៖ ឈ្មោះ រុំ សិលា ហៅ ជុក អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ
*ទី៣៖ ឈ្មោះ រិន សម្រេច ហៅ ទី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសាមគ្គីទី៦ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ចំណែកឯពជនរងគ្រោះមានឈ្មោះ ទូច ប៊ុនណា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ម៉ូតូដែលត្រូវចោរប្លន់ ម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅស៊េរី ឆ្នាំ២០២០ ពាក់ស្លាកលេខតាកែវ 1U-5118។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ៕ អូន ធួក

 

LEAVE A REPLY

Please enter your comment!
Please enter your name here