បង្ក្រាបដំណាំកញ្ឆាខុសច្បាប់នៅស្រុកគិរីវង់ទៀតហើយ

0
95

ខេត្តតាកែវ:  ក្រោមការបញ្ជាផ្ទាល់ពីសំណាក់ លោក សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅវេលាម៉ោង៣ និង២០នាទីរសៀលថ្ងៃ ចន្ទ ២ កើត ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង  កម្លាំងផែនប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានចុះបង្ក្រាបករណីដាំដុះ និងរក្សាទុកកញ្ឆាខុសច្បាប់ នៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងរឹបអូសកញ្ឆាស្ងួតជាង៥គីឡូក្រាម ខណៈគេដឺងថា នៅស្រុកគិរីវង់មួយនេះ បទល្មើសដាំកញ្ឆាខុសច្បាប់កើតមានច្រើនហើយសមត្ថកិច្ចបង្រ្កាបមិនចេះឈ្នះ ។

មន្ត្រីនគរបាលស្រុកគិរីវង្សបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន ឈ្មោះ វ៉ាន់ លីម ភេទប្រុស អាយុ ៦៤ឆ្នាំ មានទីលំនៅនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ (ជាអ្នកដាំ) ព្រមទាំងដកហូតបានវត្ថុតាងរួមមាន កញ្ឆាស្ងួតចំនួន ១៥.០៥គីឡូក្រាម និងកញ្ឆាស្រស់ចំនួន ៣៥គីឡូ និងជញ្ជីងចំនួន០១។

បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាងដែលរឹបអូសបាន ត្រូវកម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តផ្ដន្ទាទោសតាមផ្លូវច្បាប់៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here