កម្លាំងនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំង នគរបាលប៉ុស្ដិ៍ទំនប់ទឹក ឃាត់ជនសង្ស័យម្នាក់ ពីបទ ឆបោក តាម Instagram

0
96

ភំ្នពេញ ៖ ប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក បានចុះសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យាបានធ្វើឃាត់ជនសង្ស័យ ០១នាក់ ពីបទ ឆបោក (តាមប្រព័ន្ធបណ្ដាញសង្គម Instagram) នៅចំណុចផ្ទះជួលលេខ ១៣Eo ផ្លូវ១៨៥ ក្រុម១៧ ភូមិ២ សង្កាត់ ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១៦ និង ៣០នាទី ។
ជនសង្ស័យឈ្មោះ Hama Dou Abdou ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិនីហ្សេរីយ៉ា ស្នាក់នៅផ្ទះជួលលេខ១៣Eo ផ្លូវ១៨៥ ក្រុម១៧ ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ . មុខរបរ កីឡាករបាល់ទាត់។
តាមដំណើររឿង ៖ កាលពីថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០២០ វេលាម៉ោង១៦និង៣០នាទី កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក បានសហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មេីសបច្ចេកវិទ្យា បានធ្វើការឃាត់ជនសង្ស័យម្នាក់ ឈ្មោះ Hama Dou Abdou ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិនីហ្សេរីយ៉ា ស្នាក់នៅផ្ទះជួលលេខ១៣Eo ផ្លូវ១៨៥ ក្រុម១៧ ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ពីបទ ឆបោក (តាមប្រព័ន្ធបណ្ដាញសង្គម Instagram) យោងទៅតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ សៀង ភុជគាវ និងឈ្មោះ មុន្នី ដារីកា កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ ។ ជនសង្ស័យបានផ្ញើសារទៅកាន់ជនរងគ្រោះតាមរយៈប្រព័ន្ធបណ្ដាញសង្គម (Instagram) ដោយសុំរាប់អានជាមួយជនរងគ្រោះ ក្រោយមកជនសង្ស័យបានប្រើល្បិចផ្ញើសំលៀកបំពាក់ ទូរស័ព្ទដៃ និងប្រាក់មួយចំនួនដើម្បីយកទៅបរិច្ចាកអោយមនុស្សចាស់ និងក្មេងកំព្រា បន្ទាប់មកជនសង្ស័យក៏បានបន្លំធ្វើជាក្រុមហ៊ុនផ្ញើឥវ៉ាន់ រួចទូរស័ព្ទប្រាប់ជនរងគ្រោះថា មានឥវ៉ាន់ផ្ញើរពីក្រៅប្រទេស ហើយតម្រូវអោយជនរងគ្រោះផ្ញើប្រាក់តាមវីងជាបន្ដបន្ទាប់ រហូតដល់ទៅ៧៣០០ដុល្លារអាមេរិក ទើបជនរងគ្រោះដឹងថា ចាញ់បោកគេ ទើបបានទៅដាក់ពាក្យបណ្ដឹង រហូតដល់ថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០២០ វេលាម៉ោង១៦និង៣០នាទី ទើបកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក ធ្វើការស្រាវជ្រាវរហូតឈានដល់ធ្វើការឃាត់បានជនសង្ស័យខាងលើនៅចំណុចផ្ទះជួលរបស់ជនសង្ស័យតែម្ដង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្ដ៕ កូននាគ

LEAVE A REPLY

Please enter your comment!
Please enter your name here