ឆេះផ្ទះថ្មក្រោមឈើលើប្រក់សង័្កសី អស់ចំនួន១២ខ្នងផ្ទះ ស្មើនឹង១៣គ្រួសារ នៅសង្កាត់ស្រះចក

0
89

ភំ្នពេញ ៖ ឆេះផ្ទះថ្មក្រោមឈើលើប្រក់សង័្កសី ទំហំ 5ម៉ែត្រ x 08ម៉ែត្រ ចំនួន១២ខ្នងផ្ទះ ស្មើនឹង១៣គ្រួសារ ត្រូវបានអគ្គិភ័យឆាប ឆេះ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៧២ ក្រុមទី២២១ ភូមិ១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញកាលពីវេលាម៉ោង ១៧និង៣០នាទីល្ងាច ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ។

តាមរបាយការណ៍បានឲ្យដឹងថា ម្ចាស់ឈ្មោះ អ៊ុក សៀង ភេទប្រុស អាយុ60ឆ្នាំ មុខរបរ លក់ចាប់ហួយ, ជាប្រភេទសំណង់ ផ្ទះថ្មក្រោមឈើលើប្រក់សង័្កសី ទំហំ 5ម៉ែត្រ x 08ម៉ែត្រ បណ្តាលឲ្យ ខូចខាតសម្ភារឆេះផ្ទះថ្មក្រោមឈើលើប្រក់សង័្កសី ទំហំប្រហាក់ប្រហែល 04ម៉ែត្រ x 08ម៉ែត្រ អស់ចំនួន១២ ខ្នងផ្ទះ ស្មើនឹង១៣គ្រួសារ តែមិនបណ្តាលឲ្យមានមនុស្សរងរបួសឬស្លាប់នោះឡើយ ។ ចំពោះមូលហេតុសមត្ថកិច្ច កំពុងស្រាវជ្រាវ ។

តាមរបាយការណ៍បានឲ្យដឹងថា ក្នុងការឆាបឆេះនេះ មានរថយន្តការិយាល័យអគ្គិភ័យ ចំនួន២៥គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន៧៥ឡាន ស្មើនឹង៣៥១ម៉ែត្រគូប និងមានរថយន្តជំនួយជារថយន្តក្រសួងមហាផៃ្ទចំនួន៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៨ឡានសើ្មនឹង ៤៨ម៉ែត្រគូប, រថយន្តខណ្ឌឫស្សីកែវចំនួន 01គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ឡានសើ្មនឹង ៨ម៉ែត្រគូប, រថយន្ត ក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារចំនួន 10គ្រឿងបានប្រើប្រាស់ទឹកអស់ចំនួន ២០ឡានសើ្មនឹង ១៤០ម៉ែត្រគូ, រថយន្ដ ក្រុមហ៊ុនOCICទីក្រុងកោះពេជ្រចំនួន ៤គ្រឿងបានប្រើប្រាស់ទឹកអស់ចំនួន៤ឡានសើ្មនឹង៥៦ម៉ែត្រគូប, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ២ឡាន ប្រើប្រាស់ទឹកអស់ចំនួន ៤ឡាន ស្មើនឹង ២៤ម៉ែត្រគូប ហើយបានពន្លត់ចប់ នៅម៉ោង ២០និង០០នាទីយប់ នាថ្ងៃខែឆ្នាំដដែល ៕ កូននាគ

LEAVE A REPLY

Please enter your comment!
Please enter your name here