បំផ្លិចបំផ្លាញ​ទ្រព្យ​​សម្បត្តិ​ច្រើន​ពេក​ម្តាយ​ស្ដី​បន្ទោស​អោយ​ចងកសម្លាប់ខ្លួនព្រោះតូចចិត្ត

 

 

 

ភ្នំពេញ៖បុរសម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនព្រោះតូចចិត្តម្តាយស្តីបន្ទោស​ ខណៈ​ដែល​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​ក្នុង​គ្រួសារ​ស្ទើរ​តែ​អស់​រលីង​។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលសម៉ោង៦និង២០នាទីព្រឹកថ្ងៃទី០២ខែកុម្ភៈឆ្នាំ២០១៧ស្ថិតក្នុងភូមិត្រពាំងល្វាសង្កាតកាកាបខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
បុរសដែលចងកសម្លាប់ខ្លួននេះឈ្មោះ ប៉ាត់ រតនា អាយុ៣០ឆ្នាំមុខរបរមិនពិតប្រាកដស្នាកនៅភូមិត្រពាំងល្វាសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
តាមប្រភពពត៌ពីម្តាយជនរងគ្រោះបានប្រាប់​អ្នក​សារព័ត៌មាន​យើង​ថាកូនគាត់ធ្លាប់ព្យាយាមសម្លាប់ខ្លួនចំនួនពីរដងមកហើយតែមិនបានសម្រេចរហូតមកដល់ម៉ោង៩យប់ថ្ងៃទី០១ខែកុម្ភៈឆ្នាំ២០១៧កូនគាត់បានសុំលុយចាយហើយគាត់ជាម្តាយមិនឱ្យព្រោះខឹងនិងកូនរូបនេះធ្លាប់បានបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើនយក​ទៅ​លេង​ល្បែង​តាម​អិន​ធើ​ណេត​។ហើយគាត់ក៏ស្តីបន្ទោសអោយថាអាយុប៉ុណ្ណឹងហើយមិនចេះរកសុីធ្វើការអីចាំតែសុំលុយចាយកូនប្រុសដើមទ្រូង៥ហត្ថប៉ុណ្ណឹងហើយមិនចេះខ្មាស់គេ ។
ក្រោយពីម្តាយស្តីបន្ទោសជនរងគ្រោះក៏បានដើរចេញពីផ្ទះបាត់ទៅលុះរហូតដល់ព្រឹកឡើងម៉ោង៦ជាងក៏មានប្រជាពលរដ្ឋងើបងួតទឹកនិងហាលខោអាវហើយក្រឡេកមើលមកខាងក្រោយផ្ទះក៏ប្រទះឃើញជនរងគ្រោះចងកស្លាប់បាត់ទៅហើយរួចក៏មានការណ៍ភ្ញាក់ផ្អើលដឹងដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋមកចោមរោមមើល។
តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ កាល​ពី​ប៉ុន្មាន​ខែ​មុន​ជន​រងគ្រោះ​ធ្វើ​ការ​នៅ​រោង​ចក្រ​មួយ​កន្លែង​ផ្នែក​ខាង​ត្រួតពិនិត្យ​ខោអាវ​។បន្ទាប់​មក​ក៏ឈប់​សំរាក​នៅ​ផ្ទះ​ ជនរងគ្រោះ​ពុំ​បាន​បន្ត​ធ្វើ​ការ​ងារ​អ្វី​ផ្សេង​ទៀត​ទេ​ គិត​តែ​ដើរ​លេង​ហ្គ្រេម​តាម​អិន​ធើ​ណេត​ រហូត​យក​ទ្រព្យ​សម្បត្តិ​របស់​ម្ដាយ​ជា​ច្រើន​ថែម​ទៀត​ផង​។
ក្រោយពីកើតហេតុ​នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​កោសល្យវិច្ច័យនិងបានប្រគល់សពពនរងគ្រោះទៅឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅ​ឯ​ស្រុក​កំណើត​៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *