ស្រ្តីម្នាក់ត្រូវបុរសពីរនាក់ចាប់រំលោភបូកទាល់តែសន្លប់នៅគុម្ពត្រែង

0
101

ភ្នំពេញ ៖ យុវជនម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវសន្តិសុខឯកជនយាមកាមការដ្ឋានឃាត់ខ្លួន ក្រោយពួកគេទាំងពីរនាក់ធ្វើសកម្មភាពរំលោភសេពសន្ថវៈលើនារីវ័យក្មេងម្នាក់(រំលោភបូក) កាលពីវម៉ោង ២ រំលងអធ្រាត្រ ឈានចូលថ្ងៃពុធទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ នៅចំណុចមាត់ស្រះមានព្រៃត្រែងមួយកន្លែងជិតរង្វង់មូលមច្ឆាក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ សុខ ពុធ អាយុ២៧ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ រស់នៅក្នុងភូមិស្វាយភ្លោះ ស្រុក ពាមជរ ខេត្តព្រៃវែង ។ រីឯក្មេងស្រីម្នាក់ដែលរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេគ្រាន់តែដឹងថានាងមានអាយុជាង២០ឆ្នាំ ហើយមិនដឹងថារស់នៅទីណានោះដែរ។ នាងត្រូវបានរថយន្តសមុយដឺកយកទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗ បន្ទាប់ពីនាងមានអាការៈសន្លប់។

តាមសម្ដីបុគ្គលិកសន្តិសុខបាន ប្រាប់ឲ្យដឹងថា ដំបូងឡើយគាត់ឃើញបុរស ២នាក់ និងនារីម្នាក់ទំនងជាសង្សារនឹងគ្នាកំពុងតែអង្គុយសាសងគ្នានៅកន្លែងកើតហេតុខាងលើ ។ លុះក្រោយមកឃើញបុរសម្នាក់រំលោភរួចហើយក៏អូសទៅកន្លែងមួយទៀត ហើយអ្នកដែលរំលោភរួច បានឈរមើលផ្លូវទុកឲ្យម្នាក់ទៀតរំលោភម្តង ពេលនោះគាត់ក៏ដើរមកសួរនាំស្រាប់តែជនសង្ស័យដែលកំពុងតែរំលោភនារីរងគ្រោះ បានរត់គេចខ្លួនចូលព្រៃបាត់ស្រមោល។ ចំណែកយុវជនម្នាក់ ដែលឈរមើលផ្លូវឃើញដូច្នោះក៏ស្ទុះរត់តែត្រូវសន្តិសុខចាប់បានប្រគល់ឲ្យទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលជ្រោយចង្វា ដើម្បីសួរនាំ ។

ចំណែកឯជនសង្ស័យម្នាក់ដែលរត់រួចជាអ្នកលក់អំពៅសាងជាអ្នកចូលរំលោភទី២ បានទុកម៉ូតូអូសរទេះចោលម៉ូតូម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម1G.2262 លក់ខ្ចៅស្ងោរនិងអំពៅសាង នៅកន្លែងកើតហេតុ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចនាំជនសង្ស័យទៅប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីសួរនាំនិងធ្វើកំណត់ហេតុបញ្ជូនបន្តទៅអធិការដ្ឋានខណ្ឌជ្រោយចង្វាដើម្បីចាត់ការបន្តតាមនីតិវិធី៕ អូន ធួក

 

LEAVE A REPLY

Please enter your comment!
Please enter your name here