ប្រទះឃើញសពគេចាក់ទម្លុះបំពង់កសម្លាប់ចោលរួចយកទៅបោះចោលក្នុងវាលស្រែ

0
89

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០  សពបុរសម្នាក់ ត្រូវបានឃាតកសម្លាប់ដោយចងជើងជាប់ទាំងពីរ និង ចាក់ទម្លុះបំពង់កសម្លាប់ចោលរួចយកទៅបោះចោលក្នុងវាលស្រែដាំឈូក​ ដែលមានទីតាំងស្ថិតនៅក្នុងភូមិទួលតាឡាត់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ហើយត្រូវបានប្រជារដ្ឋបាននាំគ្នាទៅដកក្រអៅឈូក និងបាចត្រីនៅក្នុងស្រែដាំឈូកនោះប្រទះឃើញ ។

នៅមុនពេលមានហេតុការណ៍ភ្ញាក់ផ្អើលប្រជាពលរដ្ឋ បានដើរទៅដកក្រអៅឈូក និងបាចត្រីធ្វើម្ហូបនៅក្នុងស្រែ ឈូកខាងលើស្រែ ស្រាប់តែប្រទះឃើញសាកសពអណ្ដែតទឹកនៅទីនោះ ។ បន្ទាប់មកពួកគាត់ក៏បានរត់ទៅប្រាប់ឲ្យអ្នកភូមិជាមួយគ្នាបានដឹង ហើយរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ទើបពេលនោះនគរបាលប៉ុស្តិ៍កំបូល និងនគរបាលខណ្ឌកំបូលចុះទៅកាន់កន្លែងកើតហេតុ ព្រមទាំងរាយការណ៍ បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅកោសល្យវិច័យ ។

សាកសពបុរសរងគ្រោះនេះ មិនទាន់ត្រូវបាននរណាម្នាក់ស្គាល់អត្តសញ្ញាណនៅឡើយទេ មានអាយុប្រហែលជាង៣០ឆ្នាំ ស្លៀកខោពណ៍ខ្មៅ ជើងវែង និងពាក់អាវពណ៍ខ្មៅដៃខ្លី ។ ដោយឡែក នៅក្នុងព្រៃដំបូកជិតកន្លែងកើតហេតុនោះ ត្រូវបាននគរបាលរកឃើញមសនស្នាមឈាម ស្នាមអូសទម្លាក់ក្នុងស្រែដាំឈូក ព្រមទាំងមានស្បែកជើងផ្ទាត់១គូ និងដបទឹកសុទ្ធរួមជាមួយទុយយោជ័រដែលសង្ស័យជាសម្ភារប្រើប្រាស់គ្រឿងញៀនថែមទៀតផង ៕ អូន ធួក

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here