បញ្ឈប់ការងារអ្នកបើករថយន្តក្រុងម្នាក់ បន្ទោបង់ទឹកនោមដាក់កង់រថយន្តក្រុងនៅតាមទីសាធារណៈ

0
106

ភ្នំពេញ៖ រដ្ឋាករស័្វយតដឹកជញ្ជូនសាធារណៈ(City Bus) រថយន្តក្រុង រាជធានីភ្នំពេញ បានសម្រេចលប់ឈ្មោះបុគ្គលិកអ្នកបើកបររថយន្តក្រុងម្នាក់ពីការងារ ព្រោះតែបុគ្គលម្នាក់នេះបានធ្វើឲ្យប៉ះពាល់កិត្តិយស អង្គភាពបម្រើសេវាដឹកជញ្ជូនសាធារណៈ ជាពិសេសបានធ្វើឲ្យប៉ះពាល់សេចក្តីថ្លៃថ្នូរ សុជីវធម៌ អនាម័យ សណ្តាប់ធ្នាប់សាធារណៈ និងសោភ័ណភាពរាជធានីភ្នំពេញ ដោយសារបន្ទោបង់ទឹកនោមដាក់កង់រថយន្ត ។ នេះចាត់ទុកជាការព្រមាន ក៏ដូចជាធ្វើគំរូល្អសម្រាប់បុគ្គលិក និងមហាជនផងដែរ ។

យោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋាករស័្វយតដឹកជញ្ជូនសាធារណៈ រថយន្តក្រុង រាជធានីភ្នំពេញលេខ០០៤៧សបព-រដស ចុះថ្ងៃ សុក្រ ៦កើត ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ២០២០ បានឲ្យដឺងថា សូមជំរាបជូនដំណឹងសាធារណៈជនជ្រាបថា បន្ទាប់ពីទទួលព័ត៌មាន និងរូបភាពបុគ្គលិកឈ្មោះ ចេង ចិត្រា ភេទប្រុស បើកបររថយន្តក្រុងស្លាកលេខ៣-០១៩៧ ធ្វើការបន្ទោបង់ទឹកនោមដាក់កង់រថយន្តនៅតាមទីសាធារណៈ ស្ថិតនៅចំណុចប្រសព្វផ្លូវលេខ១៣០ វេលាម៉ោង១២ ឈ្មោះនេះត្រូវបានបញ្ឈប់ពីអង្គភាព រដ្ឋាករស័្វយតដឹកជញ្ជូនសាធារណៈ រថយន្តក្រុង រាជធានីភ្នំពេញ ចាប់ពីពេលនេះតទៅ ៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here