រថយន្តដឹកឈើលើសលិខិតអនុញ្ញាតច្បាប់(PC)ជាង១០០កំណាត់ត្រូវសមត្ថកិច្ចបង្រ្កាបបាន

0
99

ខេត្តក្រចេះ៖ រថយន្តខ្នាតយក្សប្រភេទវេអងមួយគ្រឿង ពាក់ស្លាកលេខកំពង់ចាម 3A4056 រ៉ឺម៉កស្លាកលេខ4A1502 បានដឹកឈើប្រភេទលេខមួយ ដែលមានលិខិតអនុញ្ញាត ដឹកជញ្ជូនផលអនុផលព្រៃឈើ ចុះហត្ថលេខាដោយ លោក ជ័យ សុខា នាយរងផ្នែក សែនមនោរម្យឱ្យទៅឈ្មោះ ជិន អូន ចំនួន14,762ម៉ែត្រត្រីគុណ ដឹកចេញពីស្នាក់ការ ខ្ទង់ អន្ទ្រង ឃុំពូជ្រៃ ស្រុក ពេជ្រាដា ខេត្តមណ្ឌលគិរី យកទៅ ភូមិជ្រោយមេត្រី ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ត្រូវបានសមត្ថកិច្ច ស្រុកស្នួលចាប់ឃាត់ទុកកាលពីថ្ងៃ ពុធ ៤កើត ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ២០២០ ខណៈរថយន្តជាច្រើនគ្រឿងទៀត ឆ្លងកាត់ផុតបានយ៉ាងរលូន។

ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងនគរបាលសេដ្ឋកិច្ច ស្រុកស្នួល សហការជាមួយកម្លាំងអាវុធហត្ថ ខេត្តក្រចេះ បានធ្វើការចាប់ឃាត់ រថយន្តនេះទុកដើម្បីធ្វើការវាស់វែងឃើញ មានឈើអា 5 x15 ប្រវែង 8 ម៉ែត្រទៅ 10 ម៉ែត្រដឹកលើសច្បាប់កំណត់ ដល់ទៅជាង100 កំណាត់ ស្មើប្រហែលជា 7 ម៉ែត្រត្រីគុណ រួចយកមកប្រគល់ឱ្យ ជំនាញរដ្ឋបាលព្រៃឈើ សង្កាត់ស្នួលនិងផ្នែក ធ្វើការត្រួតពិនិត្យ។

លោកនាយរងរដ្ឋបាលព្រៃឈើ សង្កាត់ស្នួល បានប្រាប់ឲ្យដឹងថា ឈើដែលដឹកលើសច្បាប់កំណត់នេះ ត្រូវធ្វើការផាកពិន័យ ហើយដកទុកជាសម្បត្តិរដ្ឋ រីឯរថយន្តល្មើស និងឈើដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ និង ប្រគល់ឱ្យ ម្ចាស់វិញ បន្ទាប់ពីធ្វើការបង់ផាកពិន័យរួច។

ពាក់ព័ន្ធករណីចេញ ច្បាប់អនុញ្ញាត ឱ្យ ដឹកជញ្ជូនផលអនុផលព្រៃឈើនេះដែរ លោក ជ័យ សុខា នាយរងផ្នែករដ្ឋបាលព្រៃឈើ សែនមនោរម្យ បានប្រាប់ឲ្យដឹងថាលោកបាន ចេញច្បាប់អនុញ្ញាតឲ្យត្រឹមត្រូវ តែមិនឲ្យមានដាក់លើសកំណត់នោះទេ។ ឈើដែលជំនាញរដ្ឋបាលព្រៃឈើ ស្រុកស្នួល ធ្វើការវាស់វែងឃើញលើសលិខិតអនុញ្ញាតនោះអាច ចេញផុតពីដែនសមត្ថកិច្ចរបស់លោក ដល់ស្រុកអូររាំង ឬស្រុកកែវសីមា ម្ចាស់ឡានអាចលួចដាក់តាមផ្លូវបន្ថែមទៀតតែម្តង ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here