ACU ឃាត់ខ្លួនលោក នួន ប៉ុក អតីតប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុសង្ស័យពាក់ព័ន្ធនឹងអំពើពុករលួយ

0
100

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួន លោក នួន ប៉ុក អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ ដោយសង្ស័យពាក់ព័ន្ធនឹងអំពើពុករលួយ ក្នុងពេលកាន់តំណែង។

មន្រ្តីជាន់ខ្ពស់ នៃអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ប្រាប់ឱ្យដឹងនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះថា ការឃាត់ខ្លួននេះ ដឹកនាំដោយ លោកស្រី កែម សុភាព ប្រធាននាយកដ្ឋានស៊ើបអង្កេតអង្គភាពប្រឆាំងអំពើពុករលួយ ដោយឃាត់លោក នួន ប៉ុក បន្ទាប់ពីលោកបានឡើងកាន់តំណែងជាប្រធាន មន្ទីរ រៀបចំ ដែនដី នគរូបនីយកម្មសំណង់ និង សុរិយោដី ខេត្ត ព្រះសីហនុ កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៦ ។ ក្រោយមកលោកត្រូវបានផ្ទេរចេញពី តំណែងនេះ៕ អូន ធួក

 

LEAVE A REPLY

Please enter your comment!
Please enter your name here